Yamaha បញ្ចេញម៉ូតូអគ្គិសនី NEO ជាមួយការសាកភ្លើងម្តងអាចជិះបានចម្ងាយជិត ៤០ គ.ម ជាផ្លូវការ

[ទីផ្សារបរទេស] ទីបំផុតក្រុមហ៊ុនផលិតម៉ូតូ Yamaha បានប្រកាសចេញលក់នូវម៉ូឌែល NEO ជាមួយការសាកភ្លើងម្តងអាចជិះបានចម្ងាយជិត ៣៧ គីទ្បូម៉ែត្រ ក្នុងតម្លៃ ៣ ៩០៦ ដុល្លារ សម្រាប់ទីផ្សារនៅតំបន់អឺរ៉ុប។

ការឌីហ្សាញនូវម៉ូតូ Yamaha NEO បានអភិវឌ្ឍន៍ទ្បើងលើគំរូម៉ូតូអគ្គិសនី Yamaha E02 ដោយបំពាកមកជាមួយចង្កៀមប្រភេទ LED, រន្ធសាក USB, កុងទ័រឌីជីថល LCD អាចភ្ជាប់ជាមួយនឹងទូរស័ព្ទតាមរយៈកម្មវិធី MyRide ដើម្បីមើលការជូនដំណឹង។ បន្ថែមពីម៉ូតូអគ្គិសនីនេះក៏មាន Driving Modes ២ ប្រភេទដូចជា៖ ស្តង់ដារ Mode និង Save Modeជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូតូអគ្គិសនី Yamaha NEO បំពាក់អាគុយប្រភេទថ្មលីចូមអ៊ីយ៉ុងទំហំ ៥០,៤ V អាតរត់បានចម្ងាយ ៣៧ គីទ្បូម៉ែត្រជាមួយការសាកភ្លើងពេញម្តង ខណៈដែលជម្រើសបន្ថែមអាគុយទី ២ អាចរត់បានចម្ងាយ ៦៨ គីទ្បូម៉ែត្រ។

គួរបញ្ជាក់ផងដែរថាម៉ូតូអគ្គិសនី Yamaha NEO នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២ តែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម