Yamaha NMAX 155 ស៊េរីឆ្នាំ ២០២២ ចេញលក់ជាផ្លូវការហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើប្រកាសចេញលក់នូវម៉ូតូ NMAX 155 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងការអាប់ដេតពណ៌ថ្មី សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី​​។

សម្រាប់ម៉ូតូ Yamaha NMAX 155 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ពណ៍ ដូចជា៖ Matte Blue Matte Blue, Matte Green Green និង Shiny Red Metallic Red។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីហ្សាញនៃម៉ូតូ Yamaha NMAX 155 បំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល រួមជាមួយនឹងប្រព័ន្ធ Y-Connect ដើម្បីភ្ជាប់ទៅកាន់ស្មាតហ្វូន។ បន្ថែមពីនេះប្រអប់ផ្ទុកឥវ៉ាន់ទំហំធំ, ប្រព័ន្ធសោពីចម្ងាយ និងរន្ធសាកថ្មទូរស័ព្ទ ព្រមទាំងបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយ ផងដែរ។

ដោយទ្បែកម៉ូតូ Yamaha NMAX 155 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ ស៊ីទ្បាំង ជាប្រព័ន្ធស្អំប្រេង air-Cooled ចំណុះ ១៥៥ សេសេ ផលិតកម្លាំង ១៥ សេះ និងកម្លាំងរមួល ១៤,៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។ សូមបញ្ជាក់ថា Yamaha NMAX 155 មិនទាន់បានបង្ហាញអំពីតម្លៃរបស់ម៉ូតូនេះនៅទ្បើយទេ៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម