Yamaha បញ្ចេញម៉ូតូអគ្គិសនី សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១០៤ គ.ម ជាផ្លូវការ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានដាក់បង្ហាញជាផ្លូវការនូវម៉ូឌេល E01 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១០៤ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូអគ្គិសនី Yamaha E01 ទទួលបានការរចនាទ្បើងស្រដៀងគ្នានឹង Yamaha NMAX ជាមួយនឹងរូបរាងបែបស្ព័រដោយបំពាក់មកចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB និងទូរស័ព្ទជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលពិសេសនោះម៉ូតូ Yamaha E01 ប្រើប្រាស់អគ្គិសនីសុទ្ធ ១០០% ដែលរត់បានចម្ងាយ ១០៤ គីទ្បូម៉ែត្រ។ ជាមួយគ្នានេះការសាកភ្លើងចែកចេញជា ៣ ប្រភេទដូចជា ឆ្នាំងសាកលឿនធម្មតា, ឆ្នាំងសាកចល័ត និងសាកភ្លើងលឿនពី ០-៩០ អាចសាកបានក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលការសាកភ្លើងធម្មតាពី ០-១០០ ដោយចំណាយពេល ៥ ម៉ោង ឬការសាកចល័តវិញអាចទុកនៅក្រោមកៅអីពី ០-១០០ រយៈពេល ១៤ ម៉ោងប៉ុណ្ណោះ។ ដោយទ្បែកចំពោះថាមពលរបស់ម៉ូតូអគ្គិសនីនេះមានកម្លាំង ១១សេះ និងកម្លាំងរមួល ៣០ញ៉ូតុនម៉ែត្រជាដើម។

 

ម៉ូតូអគ្គិសនី Yamaha E01 នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២ ដែលជារឿងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត។ ប៉ុន្តែចំពោះតម្លៃវិញមិនទាន់បានបង្ហាញចេញជាផ្លូវការទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម