
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Zeekr 9X Grand ប្រភេទ flagship SUV ដែលបច្ចុប្បន្នស្ថិតក្នុងការបើកបរតេស្តសាកល្បង មុនពេលដាក់បង្ហាញខ្លួនជាផ្លូវការ ។
Zeekr 9X Grand គឺជារថយន្តប្រភេទ SUV មានតួខ្លួនវែងដល់ទៅ ៥,២ ម៉ែត្រ ជាមួយរូបរាងបែបជ្រុង ប្រើប្រាស់ប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅលើដំបូលខាងមុខ ហើយមានការរចនាប៉ាណាមុខស្រដៀងនឹងរថយន្ត Zeekr 009 ប្រភេទ minivan។
ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ Zeekr 9X Grand បំពាក់ម៉ាស៊ីនកូនកាត់ Hybrid ខណៈជម្រើសប្រើអគ្គិសនីសុទ្ធ BEV ក៏ដូចជា PHEV និង EREV នឹងមានជាជម្រើសបន្ទាប់ ។
គួរឲ្យដឹងថា Zeekr 9X Grand ប្រភេទ flagship SUV គ្រោងនឹងដាក់លក់ជាផ្លួវការនៅឆមាសទី៣ ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់រំពឹងថា ១៤០ ០០០ ដុល្លារ ៕