កាចក៏កាច ខ្លាំងក៏ខ្លាំង Mercedes-Maybach GLS ឃើញហើយ លង់ចិត្តស្តូក

ក្រុមហ៊ុន Brabus ទើបតែបានប្រកាសចេញរថយន្ត Brabus 900 ថ្មី ដោយបំពាក់នូវ carbon-fiber body kit, bespoke interior និងអ្វីដែលសំខាន់បំផុតនោះគឺ ម៉ាស៊ីន twin-turbo ចំណុះ ៤,៥លីត្រ V8 ដែលបានកែកុនឲ្យមានកម្លាំងដល់ទៅ ៨៨៨សេះ។

រថយន្ត Brabus 900 ត្រូវបានផលិតដោយផ្អែកលើម៉ូដែល Mercedes-Maybach GLS 600។ វាមានបំពាក់យ៉ាន់កង់ទំហំ ២៤អ៊ីញ ប្រភេទ Brabus Monoblock M “Platinum Edition” forged alloy។ SUV នេះអាចបន្ទាបខ្លួនចុះ ២៥មីល្លីម៉ែត្រ (១អ៊ីញ) ដោយសារតែវាប្រើបូម Brabus Airmatic suspension។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន AMG twin-turbo ចំណុះ ៤,៥លីត្រ V8 របស់វា ត្រូវបានធ្វើឲ្យកាន់តែប្រសើរ ដែលមានកម្លាំងរមួលដល់ទៅ ១ ២៥០ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងពីរ 4MATIC AWD និង ប្រអប់លេខអូតូ ៩វគ្គ។

ថ្វីបើជា SUV ខ្នាតធំមែន ប៉ុន្តែវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,២វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Brabus មិនបានបង្ហាញតម្លៃរបស់ Brabus 900 ជាផ្លូវការនោះទេ ទាល់តែធ្វើការស្នើសុំតាមរយៈវេបសាយផ្លូវការរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម