
ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ពួកគេបានលក់រថយន្តបានចំនួន ៣២២ ៨៤៦ គ្រឿង កើនឡើង ៨,៩ភាគរយ បើប្រៀបនឹងខែមករា។
ក្នុងនោះ ការនាំចេញរថយន្តរបស់ក្រុមហ៊ុន BYD ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ មានចំនួន ៦៧ ០២៥ គ្រឿង កើនឡើង ១៨៧,៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរឲដឹងថា ក្នុងចំណោមរថយន្ត ៣២២ ៨៤៦ គ្រឿង របស់ក្រុមហ៊ុន BYD ដែលបានលក់ក្នុងខែកុម្ភៈ មានរថយន្តម៉ាក BYD (Dynasty និង Ocean Series) ចំនួន ៣០៤ ៦៧៣ គ្រឿង, Denza ចំនួន ៨ ៥១៣ គ្រឿង, Fang Cheng Bao ចំនួន ៤ ៩៤២ គ្រឿង និង Yangwang ចំនួន ១០៥ គ្រឿង។
គួរគូសបញ្ជាក់ផងថា ក្នុងឆ្នាំ ២០២៤ ក្រុុមហ៊ុន BYD បានលក់រថយន្តចំនួន ៤,២៥ លានគ្រឿង កើនឡើង ៤១១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែក្នុងឆ្នាំ២០២៥ នេះ ត្រូវបានរំពឹងថានឹងមានចំនួនលក់ដល់ ៥,៥ លានគ្រឿង៕