ការផលិត Ford F-150 ស៊េរីថ្មី ត្រូវលើកពេល

ដំណឹង​ថ្មី​ពី f150gen14.com បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Ford បាន​ធ្វើ​ការ​លើក​ពេល​ផលិត​រថយន្ត​ F-150 ស៊េរី​ថ្មី​ដល់​ថ្ងៃ​ទី ១២ ខែ​តុលា សម្រាប់​រោងចក្រ​ Dearborn និង​លើក​ដល់​ថ្ងៃ​ ៩ វិច្ឆិកា​ សម្រាប់​រោងចក្រ Kansas City។

ពី​មុន​មក​គេ​រំពឹង​ថា​​ការ​ផលិត​នៅ​រោងចក្រ​ Dearborn នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៨ ខែ​កញ្ញា និង​នៅ​រោងចក្រ Kansas City ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៦ ខែ​តុលា។ ការ​ពន្យារពេល​ការ​ចាប់​ផ្ដើម​ការ​ផលិត​នេះ​មាន​ន័យ​ថា​ការ​បើក​ទទួល​ការ​កុម្ម៉ង់​ក៏​ត្រូវ​លើក​ពេល​ដែរ ដោយ​ម្ដង​នេះ​គឺ​នឹង​បើក​ទទួល​ថ្ងៃ​ទី ១៥ ខែ​កក្កដា ជំនួស​ឲ្យ​ថ្ងៃ​ទី ១៥ មិថុនា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ការ​ផលិត​បន្ត​មាន​ការ​ផ្លាស់​ប្ដូរ ប៉ុន្តែ​គេ​បាន​ដឹង​ច្រើន​រួច​មក​​ហើយ​អំពី F-150 ជំនាន់​ថ្មី។ វា​នឹង​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី​ ហើយ​ផ្លាស់​ប្ដូរ​ធំ​គឺ​នៅ​ផ្នែក​ខាង​មុខ។ នៅ​​ផ្នែក​ខាង​មុខ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ដែល​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ជាង​មុន ក្នុង​នោះ​មាន​​ការ​បំពាក់​អេក្រង់​កម្សាន្ត​ទំហំ ១៥,៥ អ៊ីញ ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម