ការលក់រថយន្តថ្មីនៅកាណាដា ធ្លាក់ចុះ ១៣,៩% ក្រុមហ៊ុន Mazda និង Kia រងគ្រោះខ្លាំងជាងគេ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ការ​លក់​រថយន្ត​ថ្មី​នៅក្នុង​ប្រទេស​កាណាដា ​បាន​ធ្លាក់​ចុះ​ជិត ១៤ ភាគរយ​ក្នុង​អំឡុង​ខែ​វិច្ឆិកា។

ក្រុមហ៊ុនវិភាគរថយន្ត DesRosiers Automotive Consultants និយាយថា ក្រុមហ៊ុនផលិតរថយន្តបានលក់រថយន្តសរុបចំនួន ១១០ ៤៤៨ គ្រឿងកាលពីខែមុន ដែលតិចជាង ១៣,៩ ភាគរយ បើប្រៀបធៀបជាមួយខែវិច្ឆិកា ឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ កាលពីខែមុនៗ ចំនួនលក់រថយន្តថ្មីនៅក្នុងប្រទេសកាណាដា ក៏ធ្លាក់ចុះដែរ ដោយកាលពីខែកញ្ញា គឺ ១៩,៦ភាគរយ និង ខែតុលា ១៧,៧ភាគរយ។

យ៉ាងណាមិញ ក្នុងចំណោមក្រុមហ៊ុនរថយន្តទាំងអស់ មានតែក្រុមហ៊ុន Hyundai និង Genesis ដែលមានចំនួនលក់កើនឡើង បើប្រៀបធៀបនឹងខែវិច្ឆិកាដូចគ្នាកាលពីឆ្នាំមុន។ ចំនួនលក់របស់ Hyundai បានកើនឡើង ២ភាគរយ ស្មើនឹង ៩ ៨៤០គ្រឿង ខណៈ Genesis កើនឡើងដល់ ១៩៩ភាគរយ ស្មើនឹង ៤២៧គ្រឿង។

ដោយឡែក Mazda និង Kia បានរងគ្រោះខ្លាំងជាងគេ ដោយធ្លាក់ចុះចំនួនលក់ ៤៦,៦ភាគរយ សល់ ២ ៩៧៥គ្រឿងសម្រាប់ Mazda និង ៣៤ភាគរយ សល់ ៤ ០៩៥គ្រឿង សម្រាប់ Kia៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម