ការលក់ឡានអគ្គិសនីរបស់ Polestar កើនឡើងជាង ១០០% នៅឆ្នាំ២០២២

[ទីផ្សារបរទេស]  ក្នុងរយៈពេលមួយខែដំបូងនៃឆ្នាំ២០២២នេះ ក្រុមហ៊ុនរថយន្តអគ្គិសនី Polestar អាចលក់រថយន្តបាន​សរុប ២១ ២០០​គ្រឿង ដែល​ជា​កំណើនជិត ១២៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ដែលពេលនោះលក់បាន ៩ ៥១០គ្រឿង។

នៅពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Polestar អាចលក់រថយន្តបាន ២៩ ០០០គ្រឿង ហើយ​បើតាមតួលេខបច្ចុប្បន្ននេះ​ក្រុមហ៊ុននឹង​​អាច​លក់​លើសចំនួនលក់សរុបកាលពី​ឆ្នាំ២០២២ ដោយប្រើពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម


Polestar មានផែនការបន្តពង្រីក​ម៉ាកសញ្ញា និងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាបន្តបន្ទាប់ ដោយនៅចុងឆ្នាំនេះក្រុមហ៊ុននឹងប្រកាស​ចេញ​រថយន្តអគ្គិសនីម៉ូដែលថ្មីឈ្មោះថា Polestar 3 ដោយរថយន្តនេះនឹងចូលរោងចក្រផលិតនៅឆ្នាំបន្ទាប់។


ជាមួយការពង្រីកទីផ្សារជាបន្តបន្ទាប់ ក៏ដូចជាការប្រកាសចេញរថយន្តថ្មីៗ​ឥតឈប់ឈរនោះ Polestar រំពឹងថា​នៅ​ត្រឹម​ឆ្នាំ​​២០២៥ ខ្លួននឹងអាចលក់រថយន្តបាន ២៩ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាចំនួនលក់ដែលលើសឆ្នាំ២០២១រហូតដល់ ១០ដងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម