ប្រទះឃើញប៉ាតង់ថ្មីរបស់ Ford សាកថ្មឡានដោយមិនប្រើដៃ

[បរទេស] កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ ប៉ាតង់ដែលចេញដោយក្រុមហ៊ុនអាចធ្វើឲ្យការសាករថយន្តអគ្គិសនីក្លាយជារឿងដែលមិនប្រើដៃ។ ខណៈពេលនេះ តាមការបញ្ចេញដោយការិយាល័យប៉ាតង់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែមីនាឆ្នាំនេះ ប៉ាតង់នេះហាក់ដូចជាអនុវត្តចំពោះទាំងរថយន្ត Plug-in hybrid និងរថយន្តអគ្គិសនីសុទ្ធ។

គួរកត់សំគាល់ថា នេះមិនខុសពីបន្ទះសាកថ្ម ដែលយើងធ្លាប់ឃើញនៅក្នុងឧស្សាហកម្មរថយន្តនោះទេ ដោយប្រភេទ​ឆ្នាំង​សាក​ទាំង​នោះ​មិន​ខុស​ពី​ឧបករណ៍​ឥត​ខ្សែ​ដែល​យើង​ជា​ច្រើន​ប្រើ​ជាមួយ​ឆ្នាំសាកទូរស័ព្ទ​ចល័ត​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះប្រហែលជាមូលហេតុដែលប៉ាតង់នេះផ្តោតលើឧបករណ៍ដែលនៅតែប្រើរន្ធសាកថ្មពីរោងចក្រ ហើយមើលទៅដូចជាឆ្នាំងសាកធម្មតា ដោយវានឹងភ្ជាប់ចំនុចទាំងពីរជំនួសអោយការដែលតម្រូវឲ្យមនុស្សម្នាក់ធ្វើការងារនេះ។

គួរឲ្យដឹងថា តួលេខមួយចំនួនដែលរួមបញ្ចូលនៅក្នុងឯកសារប៉ាតង់លេខ 20220063430 មិនផ្តល់ព័ត៌មានលម្អិតច្រើនផ្តល់ឲ្យយើង ប៉ុន្តែវាប្រាកដនឹងធ្វើឲ្យការសាកថ្មកាន់តែងាយស្រួលសម្រាប់អ្នកបើកបរ ប្រសិនបើរថយន្តអាចចតនៅក្នុងយានដ្ឋាន ឬនៅស្ថានីយ៍ ហើយភ្ជាប់ទៅនឹងប្រភពសាកថ្មដោយខ្លួនឯង។

យើងដឹងរួចមកហើយថា រថយន្តអគ្គិសនីកាន់តែមានប្រជាប្រិយភាពខ្លាំង ក្រុមហ៊ុនផលិត និងអ្នកជំនួញផ្នែកហេដ្ឋារចនាសម្ព័ន្ធកំពុងធ្វើការលើដំណោះស្រាយលើការសាកថ្ម។ ក្នុងនោះ រដ្ឋ Michigan បានបញ្ចេញនៅកម្មវិធី Inductive Vehicle Charging Pilot ជាមួយនឹងសមត្ថភាពសាកឥតខ្សែ និងរដ្ឋ Indiana ក៏កំពុងធ្វើការលើកម្មវិធីស្រដៀងគ្នានេះផងដែរ ខណៈពេលដែលក្រុមហ៊ុន Volvo កំពុងសាកល្បងការសាកឥតខ្សែលើរថយន្តអគ្គិសនីនៅប្រទេសស៊ុយអែត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម