[បរទេស] យោងតាមការសិក្សាថ្មីចេញពីគេហទំព័រ AutoPacific បានរកឃើញថា ៧៦% ភាគរយនៃជនជាតិអាមេរិកដែលមានអាយុក្រោម ៤០ ឆ្នាំ ពិចារណាទិញរថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសចិនមកប្រើប្រាស់ទោះបីជាមានការព្រួយបារម្ភអំពីឯកជនភាពក៏ដោយ។
យោងតាមគេហទំព័រដដែលបានឲ្យដឹងថា នៅពេលរាប់បញ្ចូលនៅអាយុទាំងអស់ដែលស្ថិតនៅចន្លោះពី ១៨ឆ្នាំ ដល់ ៨០ឆ្នាំ ដែលចាប់អារម្មណ៍ទៅលើរថយន្តអគ្គិសនីរបស់ចិនគឺមានតែ ៣៥ភាគរយប៉ុណ្ណោះ ដោយសារតែទំនាក់ទំនងដ៏តានតឹងរវាងប្រទេសទាំងពីរ។
មិនត្រឹមតែប៉ុណ្ណោះ ជនជាតិសហរដ្ឋអាមរិកក៏បានសម្តែងការព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យ ដែលជាហេតុផលមួយដែលរដ្ឋបាលលោក Joe Biden បានទម្លើងពន្ធ ៤ដងលើរថយន្តអគ្គិសនីសុទ្ធរបស់ប្រទេសចិនកាលពីដើមខែឧសភា។ ប៉ុន្តែការសិក្សាបានរកឃើញថា ជនជាតិវ័យក្មេងរបស់សហរដ្ឋះអាមរិកដែលចាប់អារម្មណ៍នឹងរថយន្តអគ្គិសនីរបស់ចិនស្ទើរតែមិនខ្វល់ខ្វាយអំពីឯកជនភាពអ្វីឡើយ៕