ក្រុមហ៊ុន Great Wall Motor ចំណាយលុយជាង ៧០០លានដុល្លារ កែលម្អរោងចក្រផលិតរថយន្តនៅប្រទេសថៃ

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Great Wall Motor បានចំណាយលុយ ៧០៤,៦៦លានដុល្លារ ដើម្បីកែលម្អបច្ចេកវិទ្យា សម្រាប់រោងចក្រដែលបានទិញពីក្រុមហ៊ុន Chevrolet។

យោងតាមការចុះផ្សាយរបស់ Bangkok Post បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Great Wall Motor បានចំណាយពេល៧ខែ ក្នុងការកែលម្អ និងជួសជុលរោងចក្រនោះមុនពេលចាប់ផ្តើមផលិតកម្ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GWM បានចំណាយថវិកាចំនួន ៧០៤,៦៦ លានដុល្លារ ដើម្បីកែលម្អរោងចក្ររ៉ាក់យ៉ង និងនាំមកនូវបច្ចេកវិទ្យាទំនើបពីប្រទេសចិន។ ក្រុមហ៊ុនមិនបានបញ្ជាក់ទេ ថាតើរោងចក្ររ៉ាក់យ៉ងនឹងផលិតតែរថយន្តអគ្គិសនីទេ ទោះបីក្រុមហ៊ុន GWM បានប្រកាសកាលពីខែមីនាថាខ្លួននឹងដាក់ពង្រាយខ្សែបណ្តាញរថយន្តអគ្គិសនីនៅប្រទេសថៃក្នុងឆ្នាំ ២០២៣ ក៏ដោយ។

តំណាងក្រុមហ៊ុន GWM បាននិយាយថា“ រោងចក្ររ៉ាក់យ៉ងនឹងមានផលិតផល ៨០ ០០០ គ្រឿងក្នុងមួយឆ្នាំ ជាពិសេសផលិតរថយន្តចង្កូតខាងស្តាំសំរាប់អាស៊ីអាគ្នេយ៍” ។ បន្ទាប់ពីចូលផលិតកម្មប្រហែលជាង ៦០ ភាគរយនៃផលិតផលរបស់ Great Wall Motors នឹងត្រូវបានដាក់លក់នៅទីផ្សារប្រទេសថៃ ៤០ ភាគរយដែលនៅសល់ គឺសម្រាប់នាំចេញទៅកាន់បណ្តាប្រទេសអាស៊ាន និងអូស្រ្តាលី។ បន្ថែមពីនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ដំបូងរោងចក្ររ៉ាក់យ៉ងនឹងផលិតរថយន្ត Haval H6 Hybrid។

រោងចក្ររ៉ងយ៉ុង គឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយ សម្រាប់ក្រុមហ៊ុនក្នុងការជួយជំរុញសេដ្ឋកិច្ចថៃ និងបង្កើតការងារសម្រាប់ប្រជាជនថៃ។ រោងចក្រ GWM ក៏ដើរតួក្នុងការធ្វើឱ្យឧស្សាហកម្មរថយន្តថៃបង្កើតប្រជាប្រិយរបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិជាពិសេសផ្នែករថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម