ក្រុមហ៊ុន Hertz ទិញឡាន Polestar បន្ថែម សម្រាប់ជួល

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hertz និង Polestar បានធ្វើការប្រកាសជាផ្លូវការនៅភាពជាដៃគូជាសកលរបស់ពួកគេដែលនឹងមានរយៈពេលរហូតដល់ប្រាំឆ្នាំ។ កិច្ចសន្យានេះរួមបញ្ចូលទាំងការទិញរថយន្តអគ្គិសនី Polestar EVs ចំនួន ៦៥ ០០០ គ្រឿង ដែលនឹងត្រូវប្រើប្រាស់សម្រាប់កាអាជីវកម្ម ក៏ដូចជារថយន្តសម្រាប់ជួលផងដែរ។

ការបញ្ជាទិញ Polestar ដំបូងនឹងរួមបញ្ចូល Polestar 2 សម្រាប់អតិថិជនរបស់ពួកគេ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​លក់​នៅ​និទាឃរដូវ​ឆ្នាំ ២០២២ នៅ​អឺរ៉ុប និង​ចុង​ឆ្នាំ ២០២២ នៅ​អាមេរិក​ខាង​ជើង និង​អូស្ត្រាលី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ការទិញរថយន្តអគ្គិសនីប្រណីតរបស់ Hertz ជាការផ្លាស់ប្តូរដ៏សំខាន់ ហើយនឹងក្លាយជាក្រុមហ៊ុនជួលរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក។ ទន្ទឹមនឹងនេះ Hertz ធ្លាប់មានបញ្ហាក្នុងអំឡុងពេលជំងឺរាតត្បាតឆ្នាំ ២០២០ ដែលត្រូវបានគេរាយការណ៍ថាមានបំណុលចំនួន ១៧ ពាន់លានដុល្លារ នេះបានធ្វើឲ្យក្រុមហ៊ុនដាក់ពាក្យក្ស័យធន ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាចងើបចេញពីការក្ស័យធននៅខែកក្កដា ឆ្នាំ ២០២១។

ក្នុងនោះ នាយកប្រតិបត្តិក្រុមហ៊ុន Hertz លោក Stephen Scherr បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយ Polestar ហើយទន្ទឹងរង់ចាំការបង្ហាញផលិតផលរថយន្តអគ្គិសនីលំដាប់ថ្នាក់ខ្ពស់របស់ពួកគេ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម