នៅក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ប៉ុស្តិ៍ ZDF នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group លោក Herbert Diess បានសារភាពថា ក្រុមហ៊ុនរបស់លោកប្រហែលជាត្រូវកាត់បន្ថយបុគ្គលិក ដោយសារតែការវាយប្រហារនៃជំងឺកូវីដ១៩ ខណៈពេលដែលក្រុមហ៊ុននេះ កំពុងខាតបង់ប្រមាណ ២,២ពាន់លានដុល្លារក្នុងមួយសប្តាហ៍។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Volkswagen មិនបានលក់រថយន្តឡើយនៅក្រៅប្រទេសចិន។ លោក Diess បាននិយាយថា “យើងមិនបានលក់រថយន្ត ឬរកចំណូលបាននៅក្រៅពីប្រទេសចិនឡើយ”។ លោកបន្ថែមថា ក្រុមហ៊ុន Volkswagen នៅត្រូវការចំណាយជាប្រចាំប្រហែល ២,២ពាន់លានដុល្លារទៀតក្នុងមួយសប្តាហ៍។
យ៉ាងណាមិញ ក្រុមហ៊ុន Volkswagen កំពុងតែស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាអាចបន្តសង្វាក់ផលិតកម្មរបស់ខ្លួន និងរក្សាសុវត្ថិភាពដល់បុគ្គលិកផងដែរ៕