ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ទាំងនេះជាឡាន Audi ស៊េរីថ្មីដែលគ្រោងប្រកាសចេញឆ្នាំ២០២២

ទាំងនេះជាឡាន Audi ស៊េរីថ្មីដែលគ្រោងប្រកាសចេញឆ្នាំ២០២២

កាលពីឆ្នាំ២០២១ Audi បានប្រកាសចេញរថយន្តថ្មី និងរថយន្តដែលបានកែសម្រួលថ្មីមួយចំនួន ហើយឆ្នាំ២០២២ខាងមុខនេះ នឹងរឹតតែអស្ចារ្យថែមទៀត ដោយរាប់ត្រួសៗគឺមានរថយន្តមិនតិចជាង ៩ម៉ូដែលទេដែលគ្រោងប្រកាសចេញនាឆ្នាំ២០២២។

ចាប់ផ្ដើមដំបូងគឺជាមួយរថយន្ត Audi A3 ជំនាន់ថ្មី ដែលបានពន្យារពេលប្រកាសចេញតាំងពីចុងឆ្នាំ២០២០មក ដោយរថយន្តនេះរំពឹងថានឹងមានមកជាមួយនូវរូបរាងថ្មី អមដោយជម្រើសម៉ាស៊ីនសាំងពីរប្រភេទ ហើយក៏នឹងមានការប្រកាសចេញរថយន្ត RS3 និង S3 នាពេលបន្ទាប់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្តមកទៀតគឺរថយន្ត SQ7 និង SQ8 នឹងត្រូវផ្លាស់ប្ដូរពីម៉ាស៊ីនម៉ាស៊ូតមកជាម៉ាស៊ីនសាំងវិញ នៅក្នុងអំឡុងឆមាសដំបូងនៃឆ្នាំ២០២២ មុនការបង្ហាញចេញរថយន្ត A8 ស៊េរីថ្មីដែលមានការដុសខាត់រូបរាងខាងក្រៅកាន់តែទាន់សម័យ ជាមួយនឹងរថយន្ត S8 ផងដែរ។

Audi ក៏មានគម្រោងថានឹងប្រកាសចេញរថយន្តអគ្គិសនីថ្មីចំនួនពីរម៉ូដែលនាឆ្នាំក្រោយនេះ ដោយរថយន្ត E-Tron S ដែលប្រើម៉ូទ័រអគ្គិសនីបីនឹងប្រកាសចេញនាដើមឆ្នាំ២០២២ បន្ទាប់មកគឺរថយន្ត E-Tron GT គម្រោងនឹងប្រកាសចេញនាត្រីមាសទីបីឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម