ក្រុមហ៊ុន Xpeng ផ្ដល់ជូនជម្រើស EREV លើម៉ូឌែល P7+ Sedan ដើម្បីបំពេញតម្រូវការទីផ្សារ

ក្រុមហ៊ុន Xpeng កំពុងដាក់​បង្ហាញ​រថយន្ដ​ប្រភេទ​ EREV លើម៉ូឌែល P7+ របស់ខ្លួន។ រថយន្តថ្មីនេះបន្តរក្សា​ការរចនា​រួម​នៃ​ម៉ូឌែល BEV បច្ចុប្បន្ន ប៉ុន្ដែត្រូវបានបន្ថែម​ប្រវែង​តួខ្លួន ១៥ម.ម លើពីប្រវែងម៉ូឌែល BEV។

Xpeng P7+ launches in China with 725 km range for 26,100 USDគិតត្រឹមដំណាច់ខែកញ្ញា ការចែកចាយសរុបនៃរថយន្ត Xpeng P7+ មានចំនួនលើសពី ៧៧ ០០០ គ្រឿង។ យោងតាមទិន្នន័យផ្លូវការ រថយន្តម៉ូឌែលនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងការលក់នៅក្នុងផ្នែករថយន្តប្រភេទ Mid-to-large Electric Sedan ដែលមានតម្លៃចន្លោះពី ១៥០ ០០០ ទៅ ២០០ ០០០ យន់ ឬស្មើនិង ២១ ០០០ ទៅ ២៨ ១០០ ដុល្លារ នៅក្នងទីផ្សារប្រទេសចិន អស់រយៈពេល ១០ ខែជាប់ៗគ្នា។

Xpeng P7+ received 31,528 firm orders within first day of launchរូបរាងរបស់រថយន្ត EREV មិនមានការផ្លាស់ប្តូរច្រើនពីម៉ូឌែល BEV នោះទេ។ សម្រាប់ប្រព័ន្ធថាមពល (powertrain) រថយន្ដនេះដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ ប្រើជាម៉ាសុីនដើម្បីសាកអាគុយក្នុងពង្រីកចម្ងាយបើកបរ (range extender) អាចផលិតកម្លាំងអតិបរមាបាន ១១០ គីឡូវ៉ាត់ឬ ១៤៨សេះ ខណៈម៉ូទ័រអគ្គិសនី អាចផលិតផ្តល់កម្លាំងបាន ១៨០ គីឡូវ៉ាត់ ឬ ២៤១សេះ ដោយភ្ជាប់មកជាមួយ អាគុយលីចូម​ដែក​ផូស្វាត (lithium iron phosphate battery)។ រថយន្តនេះមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រ/ម៉ោង។ ចំពោះលក្ខណៈបច្ចេកទេសលម្អិតនៃសមត្ថភាពអាគុយ និងចម្ងាយបើកបរនៅតែរង់ចាំការប្រកាសជាផ្លូវការនៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម