[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្តរបស់អាមេរិក Hennessey Performance ទើបតែបញ្ចេញម៉ូដែលអាប់ដេតចុងក្រោយបំផុតសម្រាប់ម៉ូដែល Ford Bronco ដោយបង្កើនសមត្ថភាពរបស់ Bronco Raptor ដល់ទៅ ២០% ដែលហៅថា VelociRaptor 500 Bronco ជារថយន្តប្រភេទ SUV បង្កើតកម្លាំងបាន ៥០០ សេះ។
គួរឲ្យដឹងថា ម៉ូដែល Bronco Raptor ពីមុនរបស់ Hennessey គឺ VelociRaptor 400 Bronco ដែលមានកម្លាំង ៤១១ សេះ ពីម៉ាស៊ីនចំណុះ ២,៧ លីត្រ twin-turbo V6 ។ ទន្ទឹមនឹងនោះ VelociRaptor 500 Bronco ប្រើម៉ាស៊ីនចំណុះ ៣,០ លីត្រ twin-turbo V6 របស់ Bronco Raptor រួមជាមួយនឹងការកែប្រែស៊េរីផ្សេងទៀត ដើម្បីជំរុញថាមពលឱ្យកាន់តែខ្ពស់។ ទន្ទឹមនឹងនោះ VelociRaptor 500 Bronco ទទួលបានកម្លាំងរមួល ៧៤៦ ញ៉ូតុនម៉ែត្រ។
កម្លាំងម៉ាស៊ីននេះ គឺច្រើនជាងកម្លាំងពីស្តង់ដារ V6 Bronco ដែលមានកម្លាំង ៣៣០ សេះ និងកម្លាំងរមួល ៥៦៣ ញ៉ូតុនម៉ែត្រ និងច្រើនជាង Bronco Raptor របស់ក្រុមហ៊ុន Ford ដែលបង្កើតកម្លាំងបាន ៤១៨ សេះ និងកម្លាំងរមួល ៥៩៧ ញ៉ូតុនម៉ែត្រផងដែរ។
សម្រាប់កញ្ចប់នេះមានតម្លៃសរុបទាំងរថយន្ត Ford Bronco Raptor គឺ ១០៦ ៧៣០ ដុល្លារ ក្នុងនោះ បានបន្ថែមនៅ ភាពប្រសើរឡើងនៃខ្យល់ induction, ប្រព័ន្ធស្អុំប្រង intercooler, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន, កាងថ្មី, ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ប្រភេទ 10-spoke ស្រោបដោយសំបកកង់ទំហំ ៣៧ អ៊ីញ, ឡូហ្គោ VelociRaptor Bronco 500 និងច្រើនទៀតផងដែរ៕