[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Isuzu គ្រោងនឹងផ្លាស់ប្តូរទីតាំងរោងចក្រពីប្រទេសថៃទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិញ ហើយអាចចាប់ផ្តើមផលិតកម្មនៅដើមឆ្នាំក្រោយ បន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី បានជួបជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Isuzu នៅទីក្រុងតូក្យូប្រទេសជប៉ុន នេះបើយោងតាមគេហទំព័រសារព័ត៌មានរបស់ Reuters ។
ក្នុងនោះ រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី បានធ្វើការប្រកាសថាយើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Isuzu យើងនឹងផ្តល់ទាំងការជំរុញនិងការគាំទ្រដើម្បីធានាឲ្យបាននៅដំណើរការផ្លាស់ប្តូរដោយរលូន ខណះដែរ ប្រទេសឥណ្ឌូនេស៊ីក៏មានរោងចក្រផលិតសម្រាប់រថយន្តស្រាប់ផងដែរ ។
គួរឲ្យដឹងថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី បានផលិតរថយន្តសម្រាប់ម៉ាកជប៉ុនមួយចំនួន រួមមាន Honda, Mitsubishi និង Suzuki ហើយក៏ជាប្រទេសងដែលមានមជ្ឈមណ្ឌលសម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ដោយផ្អែកលើវត្ថុធាតុដើមដែលមានស្រាប់របស់ខ្លួនផងដែរ ។
ទាក់ទងនឹងរោងចក្រ Isuzu នៅទីក្រុង Karawang ប្រទេសឥណ្ឌូនេស៊ី ដោយផលិតរថយន្តក្នុងឆ្នាំ ២០២២ មានចំនួន ៤៤ ៤៩៦ គ្រឿង ដែលស្មើនឹង ១៥% នៃផលិតកម្មសរុបរបស់ Isuzu ទូទាំងពិភពលោក។ ក្នុងឆ្នាំដដែល Isuzu នៅប្រទេសឥណ្ឌូនេស៊ីបាននាំចេញរថយន្ត CBU ឬរថយន្តដែលផលិតពីបរទេស ហើយបាននាំចេញទាំងអស់។ នៅឆ្នាំ ២០២៣ ការនាំចេញត្រូវបានគេរំពឹងថានឹងកើនឡើងធៀបនឹងឆ្នាំមុននៅក្នុងប្រទេសទាំង ១៥ ។
ចំពោះព័ត៌មាននេះ ខាងក្រុមហ៊ុនផលិតរថយន្ត Isuzu ប្រចាំនៅប្រទេសថៃមិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយនោះទេ៕