Honda Civic Hatchback ឆ្នាំ២០២២ ចេញលក់ក្នុងតម្លៃជាង ២ម៉ឺនដុល្លារ

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវរថយន្ត Honda Civic Hatchback ឆ្នាំ២០២២ ជាផ្លូវការ នាពេលនេះក្រុមហ៊ុនបានធ្វើការប្រកាសអំពីតម្លៃនៃរថយន្តប្រភេទ Hatchback នេះនៅលើទីផ្សារសហរដ្ឋអាមេរិចជាផ្លូវការ។

សម្រាប់រថយន្ត Honda Civic Hatchback ២០២០ ផ្តល់នូវជម្រើស ៤ម៉ូឌែលគឺ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • LX មានតម្លៃចាប់ពី ២២ ៩០០ដុល្លារ
  • Sport មានតម្លៃចាប់ពី ២៤ ១០០ដុល្លារ
  • EX-L មានតម្លៃចាប់ពី ២៦ ៦០០ដុល្លារ
  • Sport Touring មានតម្លៃចាប់ពី ២៩ ៤០០ដុល្លារ។

យ៉ាងណាមិញ រថយន្តនេះផ្តល់នូវជម្រើសម៉ាស៊ីន ២ជម្រើសគឺ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥៨សេះ និងកម្លាំងរមួល ១៨៧ញ៉ូតុនម៉ែត្រ។ និងជម្រើស ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ។ ភ្ជាប់ជាមួយប្រអប់លេខដៃ ឬ CVT ចំនួន ៦វគ្គ។

បន្ថែមពីនេះ Honda Civic Hatchback ឆ្នាំ២០២២ ទទួលបានការឌីស្សាញថ្មីឡើងវិញពីរថយន្ត Sedan ជាមួយចំណុចដែលគួរអោយចាប់អារម្មណ៍បំផុតនៃរថយន្ត Civic Hatchback នេះ គឺបានបំពាក់ចង្កៀងខាងក្រោយថ្មីភ្ជាប់ជាមួយអំពូលជាខ្សែបន្ទាត់ប្រភេទ LED រួមជាមួយ Spoiler ខាងលើ និងថាសកង់ទំហំ ១៧-១៨អ៊ីញ។ រីឯផ្នែកខាងក្នុងបានបំពាក់ជាមួយកុងទ័រ LCD បង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto។ បន្ថែមពីនេះ សម្រាប់ប្រភេទខ្ពស់បំផុត(High-end Version) នឹងបំពាក់ជាមួយ កុងទ័រ LCD បង្ហាញព័ត៌មានទំហំ ១០,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ និងចង្កឹះលេខដៃ(Paddle Shift)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម