ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានព្រមានពីការខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារដោយសារតែរឿងពន្ធគយរបស់អាមេរិក

[ប្រភពពី៖ The Japan Time] ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានព្រមានថាពីការខាតទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើរឿងពន្ធគយពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Donald Trump នឹងធ្វើឲ្យពួកគេខាតបង់ប្រាក់ចំណេញរាប់ពាន់លានដុល្លារ។

Trump 2.0: This Time the Stakes for Climate Are Even Higher - Yale E360សារព្រមាននេះបានកើតឡើង ២ខែបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលប្រទេសជប៉ុនបានចរចាជាមួយសហរដ្ឋអាមេរិកបានចូលជាធរមាន។ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនៅទីក្រុងតូក្យូ ជប៉ុនបានយល់ព្រមវិនិយោគទឹកប្រាក់ ៥៥០ពាន់លានដុល្លារនៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាថ្នូរនឹងការបន្ធូរបន្ថយពន្ធគយឲ្យនៅសល់ត្រឹមតែ ១៥% លើការនាំចេញរបស់ខ្លួន។ ពីដំបូងឡើយ លោក Trump បានដាក់ពន្ធគយរហូតដល់ ២៧,៥% លើក្រុមហ៊ុននាំចេញរបស់ជប៉ុន ដែលជាបន្ទុកពន្ធដ៏ធ្ងន់ធ្ងរសម្រាប់វិស័យរថយន្តដ៏សំខាន់របស់ប្រទេសនេះ។

Japanese automakers' global output falls for first time in 4 years - Nikkei Asiaក្រុមហ៊ុនរថយន្តជប៉ុនបានសម្តែងការដឹងគុណជាសាធារណៈចំពោះការចរចារបស់រដ្ឋាភិបាលដើម្បីទទួលបានអត្រាពន្ធល្អប្រសើរ ប៉ុន្តែនាយកប្រតិបត្តិឧស្សាហកម្មជាច្រើនបានត្អូញត្អែរជាឯកជនថា សូម្បីតែពន្ធ ១៥% ក៏ធ្វើឲ្យប្រាក់ចំណេញនៅសល់កាន់តែស្ដួចស្តើង ហើយក្រុមហ៊ុនផលិតត្រូវរងផលប៉ះផលផងដែរ។ ពួកគេមានការព្រួយបារម្ភថា ពន្ធគយនេះអាចនឹងបន្តមានសូម្បីតែបន្ទាប់ពីរដ្ឋបាលអាមេរិកបច្ចុប្បន្នបានបញ្ចប់អាណត្តិទៅក៏ដោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិកគឺជាទីផ្សារធំជាងគេសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន។ ទោះបីជាពួកគេបានកសាងសមត្ថភាពផលិតកម្មយ៉ាងទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ភាគច្រើននៃរថយន្តដែលលក់នៅទីនោះ រួមជាមួយនឹងគ្រឿងបន្លាស់ នៅតែត្រូវបាននាំចេញពីប្រទេសជប៉ុន ដែលបង្កើតបានជាការនាំចេញធំបំផុតរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។

Automakers hit limits of 'just-in-time' supply chain management - Nikkei Asiaការខាតបង់ត្រូវបានព្យាករណ៍របស់ក្រុមហ៊ុនធំៗ៖

    • ក្រុមហ៊ុន Honda Motor: បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនរំពឹងថាពន្ធគយនឹងកាត់បន្ថយប្រាក់ចំណេញរបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធរហូតដល់ខែមីនា ប្រហែល ២,៥ ពាន់លានដុល្លារ។ លោក Noriya Kaihara អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូថា ការខាតបង់នេះ “គ្រាន់តែជាបទដ្ឋានថ្មីប៉ុណ្ណោះ ដែលយើងជឿជាក់ថានឹងបន្តទៅមុខទៀត”។ ដោយលើកឡើងពីពន្ធគយ និងបញ្ហាប្រឈមផ្សេងទៀត រួមទាំងការកាត់បន្ថយការផលិតដែលបណ្តាលមកពីការរំខានការផ្គត់ផ្គង់បន្ទះឈីបថ្មីៗនេះ Honda បានទម្លាក់ការព្យាករណ៍ប្រាក់ចំណេញពេញមួយឆ្នាំរបស់ខ្លួនចុះមួយភាគប្រាំ (១/៥) មកនៅត្រឹម ៣,៦ ពាន់លានដុល្លារ។
    • ក្រុមហ៊ុន Nissan Motor: បាននិយាយថា ខ្លួននឹងមិនខាតបង់ទឹកប្រាក់នៅឆ្នាំនេះ បើមិនមានពន្ធគយទេ ប៉ុន្តែផ្ទុយទៅវិញ ប៉ុន្តែតាមការព្យាករណ៍ការខាតបង់ឈានដល់ ១,៨ ពាន់លានដុល្លារ។ លោក Ivan Espinosa នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថា៖ «ដំបូងយើងគិតថា វានឹងជាបញ្ហាបណ្តោះអាសន្ន ប៉ុន្តែឥឡូវនេះវានឹងបន្តនៅទីនេះ»។
    • ក្រុមហ៊ុន Toyota Motor: ក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុន Toyota Motor បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនរំពឹងថាពន្ធគយនឹងធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រហែល ៩,៤ ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជាការកែសម្រួលឡើងពីការព្យាករណ៍ខែសីហា ចំនួន ៩,១ ពាន់លានដុល្លារ។ ក្រុមហ៊ុនបាននិយាយថា ពន្ធទាំងនេះមិនត្រឹមតែប៉ះពាល់ដល់ការនាំចេញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់បណ្តាញអ្នកផ្គត់ផ្គង់ដ៏ធំទូលាយរបស់ខ្លួនទៀតផង។ Toyota បាននិយាយថា ខ្លួនចាំបាច់ត្រូវជួយអ្នកផ្គត់ផ្គង់របស់ខ្លួនស្រូបយកថ្លៃដើមបន្ថែមមួយចំនួន។

Trump urges Americans to buy Toyota as Japanese prime minister promises $10B US investmentក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសជប៉ុន លោក Trump បានកោតសរសើរក្រុមហ៊ុន Toyota ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលបានប្តេជ្ញាចិត្តបង្កើនការចំណាយនៅសហរដ្ឋអាមេរិក។ លោកបាននិយាយថា Toyota នឹងលក់រថយន្តផលិតនៅសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុន ហើយនឹងចំណាយ ១០ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្ររថយន្ត “ទូទាំងសហរដ្ឋអាមេរិក”។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លោក Kenta Kon ប្រធានហិរញ្ញវត្ថុរបស់ Toyota បាននិយាយឡើងវិញថាក្រុមហ៊ុនមិនបានធ្វើការប្តេជ្ញាចិត្តជាផ្លូវការនូវទឹកប្រាក់ ១០ ពាន់លានដុល្លារនោះទេ ប៉ុន្តែបានសន្យាថានឹងបន្តធ្វើការវិនិយោគដ៏ធំនៅក្នុងសហរដ្ឋអាមេរិក”។ លោក Kon បាននិយាយថា ការលក់រថយន្តផលិតនៅសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនគឺជាលទ្ធភាពមួយដែល Toyota នឹងពិចារណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម