[បរទេស] ក្រុមហ៊ុនផលិតរថយន្ត General Motors ត្រលប់មកទីផ្សារអឺរ៉ុបវិញបន្ទាប់ពីចាកចេញតាំងពីឆ្នាំ ២០១៨ដោយបានដាក់បង្ហាញចេញនៅរថយន្ត Cadillac Lyriq ស៊េរីឆ្នាំ ២០២៤ ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៨៩ ៥០០ ដុល្លារនៅទីផ្សារប្រទេសស្វីស ។
ជាមួយគ្នានេះ នៅលើគណនីបណ្តាញសង្គមរបស់ Jaclyn McQuaid ប្រធានក្រុមហ៊ុន GM Europe បាននិយាយថា បន្ទាប់ពីប្រទេសស្វីស ទីផ្សារចំនួន ៥ ផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុបនឹងទទួលបានម៉ូដែលរថយន្តម៉ាកប្រណីតរបស់ក្រុមហ៊ុនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយរួមមានទីផ្សារប្រទេសស៊ុយអែតនិងប្រទេសបារាំង។
គួរបញ្ជាក់ផងដែរថា ការលក់រថយន្តអគ្គិសនីកំពុងកើនឡើងនៅអឺរ៉ុប ក្នុងនោះ មានចំនួនជាង ២០% គឺជារថយន្តថ្មីទាំងអស់ក្នុងខែសីហា។ ដោយមាន ការប្រកួតប្រជែងក៏កាន់តែខ្លាំងឡើងដែរ ដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនមួយចំនួនក៏មានគោលបំណងបោះជំហានមកកាន់ទីផ្សារអឺរ៉ុបផងដែរ។
គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Ultium Battery ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ និងអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤៩៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ព្រមទាំងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC ៕