ប្រេងរំអិលស្តង់ដារពិភពលោក Hyundai XTeer នាំផលចំណេញបន្ថែមដល់ដៃគូរដឹកជញ្ជូន foodpanda

ថ្មីៗនេះក្រុមហ៊ុនយក្សហ៊ីយុនដាយអ៊ិចស្សធា Hyundai XTeer និងក្រុមហ៊ុន foodpanda បានសហការជាមួយគ្នាបង្កើតជាកម្មវិធីស្តីពីការថែទាំម៉ាស៊ីនម៉ូតូដោយប្រើប្រាស់ប្រេងមានគុណភាពក្នុងគោលបំណងកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់ដៃគូរដឹកជញ្ជូនរបស់ក្រុមហ៊ុន foodpanda ។ ដៃគូរទាំងពីរជឿជាក់ថានឹងពង្រីកវិសាលភាពសេវាកម្មក្រុមហ៊ុនឲ្យមានភាពរីកចម្រីនប្រកបដោយចីរភាព។

ប្រេងម៉ាស៊ីន ហ៊ីយុនដានអិចស្សធា Hyundai XTeer ជាផលិតផលរបស់ Hyundai Oilbank ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ នៅសាធារណរដ្ឋកូរ៉េដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកឧស្សាហកម្មធុនធ្ងន់និងធុនស្រាលដ៏ធំមួយរបស់ពិភពលោក។ រោងចក្រ Hyundai Oilbank គ្របដណ្តប់លើផ្ទៃដី ៣,៣ លានម៉ែត្រការ៉េ នៅក្នុងទីក្រុង ដេសាន់ Daesan និង មានសមត្ថភាពផលិតប្រេងចំនួន ១ លានតោនក្នុងមួយឆ្នាំ។  ក្រុមហ៊ុនដ៏ធំមួយនេះមានវត្តមាននៅជាង ៤០ ប្រទេស ទូទាំងពិភពលោក ។ លើសពីនេះទៅទៀត គ្រប់ផលិតផលរបស់ Hyundai Oilbank មានការទទួលស្គាល់ស្តង់ដាអន្តរជាតិពីស្ថាបន័ល្បីៗដូចជា API (American Petroleum Institute) របស់វិទ្យាស្ថានកំណត់ស្តង់ដាប្រេងសហរដ្ឋអាមេរិច ACEA (European Automobile Manufacturers Association) របស់សហគមន៍អឺរ៉ុប JASO (Japanese Automotive Standards Organization) របស់ប្រទេសជប៉ុន និង ILSAC (International Lubricant Specification Advisory Committee) របស់ស្ថាប័នវាយតម្លៃស្តង់ដារប្រេងអន្តរជាតិ។ ក្រុមហ៊ុនយក្សមួយនេះ មានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះដោយផ្គត់ផ្គង់ប្រេងរំអិលគ្រប់ប្រភេទសម្រាប់ រថយន្ត គ្រឿងចក្រ ម៉ូតូ និងម៉ូតូកង់បីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសហការមួយនេះនឹងផ្តល់ជូនផលប្រយោជន៍ដល់ភ្នាក់ងារដឹកជញ្ជូន foodpanda ទាំងអស់ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុន foodpanda គ្រប់ជាន់ថ្នាក់ទទួលបាននូវការផ្គត់ផ្គង់ប្រេងដែលមានប្រភពច្បាស់លាស់ មានការផលិតតាមខ្សែសង្វាក់ផលិតកម្មពីរោងចក្រផ្ទាល់ដែលបានឆ្លងកាត់ការពិនិត្យយ៉ាងល្អិនល្អន់ពីមន្ទីរពិសោធន៍ច្រើនដំណាក់កាល រហូតមានការទទួលស្គាល់ជាផលិតផលស្តង់ដាអន្តរជាតិ ។

ប្រេងរំអិល Hyundai XTeer ត្រូវបានប្រើប្រាស់នៅក្នុង ២២​ម៉ឺន ម៉ូតូ យានយន្ត និងគ្រឿងចក្រនៅក្នុងប្រទេសកម្ពុជា។ បងប្អូនអាចស្វែករកប្រេងរំអិល Hyundai XTeer នៅជាង​ ២ ៥០០​យានដ្ឋាន និងដេប៉ូចែកចាយដៃគូរគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម