[ទីផ្សារបរទេស] ក្រុមហ៊ុន Polestar បាននាំយកប្រភេទគំរូនៃរថយន្ត Polestar 5 មកកាន់កម្មវិធី Goodwood Festival of Speed ឆ្នាំ២០២២ ដោយបានបង្ហាញព័ត៌មានមួយចំនួនពីរថយន្តអគ្គិសនីដែលគ្រោងប្រកាសចេញឆ្នាំ២០២៤មួយនេះ។
ដំណឹងដែលទាក់ទាញបំផុតគឺថា Polestar 5 នឹងអាចផលិតកម្លាំងបានរហូតដល់ ៨៧២សេះ ដែលទទួលបានថាមពលពីម៉ូទ័រអគ្គិសនីភ្លោះ ហើយវាមានបំពាក់បច្ចេកវិទ្យាសាកកម្លាំង ៨០០វ៉ុល ផងដែរ។
រថយន្តគំរូដែលបានបង្ហាញមុខក្នុងកម្មវិធី Goodwood គឺមានការផ្លាស់ប្ដូរខ្លះៗបើធៀបទៅនឹងរូបរាងដែលគេបានឃើញក្នុងរូបភាព Teaser កាលពីថ្មីៗកន្លងទៅ។
រថយន្ត Polestar 5 ប្រភេទគំរូនេះនឹងបើកបរនៅកម្មវិធី Goodwood ចំនួនពីរលើកក្នុងមួយថ្ងៃ ចន្លោះថ្ងៃទី២៣ ខែមិថុនា និងថ្ងៃទី២៦ ខែមិថុនា ខណៈដែើការចេញលក់លើទីផ្សារសម្រាប់រថយន្តនេះបានកំណត់ថានឹងចាប់ផ្ដើមនៅឆ្នាំ២០២៤៕