មានការអះអាងថា Ford គឺត្រៀមបញ្ចេញរថយន្ត Ranger Raptor ដែលប្រើប្រាស់ម៉ាស៊ីន ៨ ស៊ីឡាំង សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ហើយពេលនេះក្រុមហ៊ុនជំនាញកែរថយន្តរបស់អូស្ត្រាលីចាប់ផ្ដើមធ្វើការគិតនូវវិធីកែរថយន្តប្រភេទនេះ។
ក្រុមហ៊ុនជំនាញកែរថយន្ត Tickford និយាយថាខ្លួនអាចដំឡើងនូវគ្រឿង Supercharger របស់ Roush នៅលើ Ranger Raptor បាន។ បច្ចុប្បន្ននេះក្រុមហ៊ុនមានផ្ដល់នូវកញ្ចប់ដំឡើងនេះសម្រាប់រថយន្ត Ford Mustang GT ជាមួយម៉ាស៊ីន ៥,០ លីត្រ ៨ ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧១៩ សេះ។
គួរដឹងថា Tickford លក់កញ្ចប់ម៉ាស៊ីន ៧១៩ សេះ សម្រាប់រថយន្ត Ford Mustang GT ក្នុងតម្លៃប្រមាណ ១២ ០៩៨ ដុល្លារ ហើយតម្លៃអាចនឹងដូចគ្នាសម្រាប់រថយន្ត Ranger Raptor៕