ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម គន្លឹះសំខាន់ៗ ក្រោយបើកបរលើផ្លូវរលាក់ខ្លាំង គឺត្រូវឆែករថយន្ត ៣ចំណុចធំៗនេះភ្លាម

ក្រោយបើកបរលើផ្លូវរលាក់ខ្លាំង គឺត្រូវឆែករថយន្ត ៣ចំណុចធំៗនេះភ្លាម

បន្ទាប់ពីលោកអ្នកបានបើកបរនៅលើផ្លូវដែលមានស្ថានភាពរលាក់ខ្លាំង មានរណ្តៅតូចធំ ថ្ម គ្រួស ច្រើន គឺត្រូវឆ្លៀតយករថយន្តទៅត្រួតពិនិត្យនូវចំណុច ៣យ៉ាងធំៗដូចខាងក្រោមនេះភ្លាម ដើម្បីសុវត្ថិភាពនៃការធ្វើដំណើរ និងថែទាំរថយន្ត បង្ការកុំឲ្យខូចកាន់តែធ្ងន់ធ្ងរ។

១. សំបកកង់ និងយ៉ាន់៖ ត្រូវពិនិត្យមើលស្នាមប្រេះបែក ឬដាច់រលាត់សំបកង់ និងសម្ពាធខ្យល់កង់។ ចំណែកយ៉ាន់ ក៏ត្រូវសង្កេតមើលពីការប្រេះបែក កោង ឬខូចខាតបែបណាខ្លះដែរ។ បើសិនជារថយន្តញ័រ បាត់បង់លំនឹង ទាញឆ្វេងទាញស្តាំ គួរយករថយន្ត ឲ្យអ្នកជំនាញថ្លឹងកង់ និងតម្រង់ដោយការប្រើម៉ាស៊ីន ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២. ប្រព័ន្ធគ្រឿងក្រោម៖ នៅពេលផ្នែកណាមួយនៃប្រព័ន្ធគ្រឿងក្រោម មានបញ្ហា ឬខូច ពេលខ្លះវាអាចឲ្យអ្នកបើកបរ បានដឹង ព្រោះតែ ការបើកបរមិនរលូន មានលាន់សំឡេង និងញ័រចង្កូត ឬរ៉េចង្ង្កូតគ្មានលំនឹង ជាដើម។ តែការខូចខ្លះ មិនបានបង្ហាញ អាការៈឲ្យដឹងនោះទេ ដែលទាមទារឲ្យឡើងប៉ុងត្រួតពិនិត្យ មើលជាក់ស្តែង ពោលគឺគួរចូលការ៉ាស់ ត្រួតពិនិត្យ ដូចជា ការខូចបូម ភាពរលុងរបស់ប៉ាឡុង ភាពដាច់ កៅស៊ូរ៉ូទីលចង្កូត កៅស៊ូអាប៊ូហ្សេ និងភាពរលុងនៃកាឡេខ្វែងជាដើម។

៣. ការលេចជ្រាបប្រេង ទឹកស្អំ និងសាំង នៅពេលដែលបើកបរ លើផ្លូវរលាក់ ឬមានថ្ម និងគ្រួសតូចៗច្រើន វាអាចនឹងខ្ទាតមកប៉ះ ធុងសាំង ធុងទឹក កាទែប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ឬអាចមានការដាច់ទុយោផ្នែកណាមួយ ដែលអាចបង្កការខូចបែក បណ្តាលឲ្យលេចធ្លាយ ឬជ្រាប។ ដូច្នេះ ចំណុចទាំងនេះ ក៏ត្រូវត្រួតពិនិត្យឲ្យបានម៉ត់ចត់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម