គំរូឡានអគ្គិសនីជំនាន់ថ្មីរបស់ Honda គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញ​ជា​ផ្លូវ​ការ​នៅគំរូរថយន្តជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Saloon ជាមួយភាសារចនាថ្មីនៅ​ពិព័រណ៍ CES 2024 ដែលកំពុងធ្វើឡើងនៅ​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក គ្រោងនឹងចេញលក់ចាប់ពីឆ្នាំ ២០២៦

សម្រាប់គំរូរថយន្ត Saloon គឺជាផ្នែកមួយនៃស៊េរី Honda 0 Series របស់ Honda ដែលជារថយន្តអគ្គិសនីជំនាន់ថ្មីដែលផលិតឡើងដែលមានការរចនានៅផ្នែកខាងក្រៅលក្ខណៈស្ព័រទាបបែបអនាគត់ ដោយចង្កៀងមុខ-ក្រោយរាងមូល ជាមួយឡូហ្គោ H ថ្មីប្រើប្រាស់សម្រាប់តែរថយន្តអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ប្រើប្រាស់ការឌីស្សាញបែប Minimalistic មានបំពាក់អេក្រង់ទំហំធំលាតពេញផ្ទៃតាប្លូ និងប្រព័ន្ធដៃចង្កូតថ្មីស្រដៀងគ្នាទៅនឹងរថយន្តរបស់ Mercedes-Benz ជាមួយឡូហ្គោក្រុមហ៊ុនថ្មីជាដើម ។

គួរបញ្ជាក់ផងដែរថា សម្រាប់គំរូរថយន្តនេះ ក្រុមហ៊ុន Honda ប្តេជ្ញាកាត់បន្ថយផ្សែងពលដែលផលប៉ះពាល់បរិស្ថានមកត្រឹមកម្រិត ០ រួមទាំងកាត់បន្ថយនៅគ្រោះថា្នក់ចរាចរណ៍ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម