[បរទេស] ក្រុមហ៊ុនផលិតរថយន្ត គ្រប់គ្រងដោយក្រុមហ៊ុន Geely និងក្រុមហ៊ុន Volvo បានបង្ហាញរថយន្តគំរូ Polestar 5 ដែលបំពាក់ដោយបច្ចេកវិទ្យា Extreme Fast Charging (XFC) technology ដែលមានសមត្ថិភាពសាកថ្មបានចាប់ពី ១០% ដល់ ៨០% ប្រើរយៈពេលតែ ១០នាទីប៉ុណ្ណោះ ។
បច្ចេកវិទ្យា Extreme Fast Charging (XFC) technology រួមបញ្ចូលជាមួយនឹងអាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង ប្រភេទ Silicon-dominant ដែល Polstar និអៈអាងថាអាចបង្កើនទំហំអាគុយបានដល់ ១០០ គីឡូវ៉ាត់ម៉ោង ឬច្រើនជាងនេះ។ លើសពីនេះ បច្ចេកវិទ្យា XFC អនុញ្ញាតឱ្យ Polestar 5 សាកថ្មក្នុងកម្លាំង ៣១០ គីឡូវ៉ាត់រហូតដល់ ៣៧០ គីឡូវ៉ាត់ ដូច្នេះចម្ងាយបើកបរអាចកើនឡើងដល់ ៣២០ គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ១០ នាទីប៉ុណ្ណោះ។
គួរឲ្យដឹងថា លក្ខណៈសំខាន់នៃបច្ចេកវិទ្យាសាកថ្មលឿន XFC គឺថាវាអាចប្រើបានជាមួយហេដ្ឋារចនាសម្ព័ន្ធសាកថ្មល្បឿនលឿន DC បច្ចុប្បន្ន ខណៈនៅពេលអនាគតដ៏ខ្លីខាងមុខឆ្នាំងសាកដែលអាចបញ្ចេញកម្លាំងលើសពី ៣៥០ គីឡូវ៉ាត់នឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ ៕