ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ គ្រាន់តែប៉ះបន្តិចសោះ Bugatti Veyron ធ្លាក់ថ្លៃយ៉ាងតិច ២០ម៉ឺនដុល្លារបាត់…

គ្រាន់តែប៉ះបន្តិចសោះ Bugatti Veyron ធ្លាក់ថ្លៃយ៉ាងតិច ២០ម៉ឺនដុល្លារបាត់…

លោក Tracy Morgan គឺជាតារាសម្តែងជនជាតិអាមេរិក សិល្បករសំលេង និងតារាកំប្លែង បានក្លាយជាម្ចាស់រថយន្តថ្មីសន្លាង ម៉ាក Bugatti Veyron 16.4 Grand Sport និងមានមោទនភាពបំផុត។ ជាអកុសល សេចក្តីអំណររបស់គាត់គឺមានរយៈពេលខ្លី នៅពេលរថយន្តហុងដា CR-V មួយគ្រឿង បានបុកចំហៀងរថយន្ត ដែលមានតម្លៃ ២ លានដុល្លារ តែ១៥ នាទីបន្ទាប់ពីគាត់បានបើកវាចេញពីកន្លែងលក់រថយន្ត។

ជាសំណាងល្អ គ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយការខូចខាតរថយន្តទាំងពីរគឺមានតិចតួចបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម ​​TheBlast ដែលដកស្រង់ពីស្ថានភាពស្រដៀងនេះដែរ តម្លៃរបស់រថយន្តម៉ាក Bugatti នឹងធ្លាក់ចុះយ៉ាងតិច ២០ ម៉ឺនដុល្លារ យោងតាមរបាយការណ៌គ្រោះថ្នាក់ធ្លាប់ពី Carfax ទោះបីជាមានការខូចខាតតិចតួចនៅកាងមុខ និងស្លាបខាងឆ្វេងផ្នែកខាងមុខក៏ដោយ។

តើអ្នកយល់យ៉ាងណាដែរ?

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម