ភ្នំពេញ. ក្រុមហ៊ុនព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុននាំចូល និងចែកចាយលក់រថយន្ត និងគ្រឿងបន្លាស់ម៉ាក Porsche ដោយស្របច្បាប់នៅកម្ពុជា និងមជ្ឈមណ្ឌល Porsche ភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញលក់ដ៏ធំបំផុតប្រចាំឆ្នាំ នៅផ្សារទំនើបអុីអន ភ្នំពេញ ចំនួនបី គឺថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០យប់។
លោក ឆយ ម៉េងលាង អ្នកគ្រប់គ្រងផ្នែកលក់ បានលើកឡើងថា “ការលក់ក្នុងឆ្នាំ ២០១៩ នេះ បានកើនឡើង ២៦% ធៀបនឹងឆ្នាំមុន ហើយយើងរំពឹងថានឹងមានការកើនឡើងច្រើនជាងនេះ រហូតដល់ដំណាច់ឆ្នាំ។ រថយន្ត Porsche មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា រយៈពេលជិត ៥ ឆ្នាំ ហើយយើងតែងតែទទួលបានការគាំទ្រពីអតិថិជន។ យើងជឿជាក់ថា ការតាំងបង្ហាញលក់មុនដំណាច់ឆ្នាំនេះ គឺជាឱកាសដ៏ពិសេសបំផុត សម្រាប់អតិថិជន ក្នុងការស្វែងយល់បន្ថែមពីរថយន្ត បច្ចេកវិទ្យា និងប្រណិតភាពនៃរថយន្តស៊េរីថ្មីចុងក្រោយ ក៏ដូចជាការបើកបរសាកល្បងរថយន្តផ្ទាល់នៅទីតាំងទៀតផត។
ព្រឹត្តិការណ៍តាំងបង្ហាញលក់ដ៏ធំបំផុតប្រចាំឆ្នាំ នឹងធ្វើឡើងនៅ Daylight Plaza ក្នុងផ្សារទំនើបអុីអន ភ្នំពេញ ចំនួនបី គឺថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០យប់។ អតិថិជន នឹងបានឃើញរថយន្ត Cayenne, Macan និង Panamera ស៊េរីថ្មី ដែលបំពាក់ដោយកញ្ចប់ option ប្រណិត មិនតែប៉ុណ្ណោះ អតិថិជនក៏អាចបង្កើតរថយន្ត Porsche ម៉ូដែលណាមួយដែលលោកអ្នកពេញចិត្ត ជាមួយនឹងការរចនាតុបតែង ទៅតាមចំនង់ចំនូលចិត្ត តាមរយៈwebsite របស់យើង និងប្រឹក្សាជាមួយអ្នកជំនាញនៅទីតាំងផ្ទាល់តែម្តង។ លើសពីនេះទៅទៀត អតិថិជនក៏អាចទិញវត្ថុប្រើប្រាស់ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍របស់ Porsche Driver’s Selection ក្នុងកំឡុងពេល3ថ្ងៃនេះផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងរថយន្ត ឬតម្លៃ សូមទាក់ទងទៅកាន់អ្នកប្រឹក្សាផ្នែកលក់តាមរយៈលេខ ០១៧ ៧៧៧ ៤៦៦ (កញ្ញាឡៃហ៊ាង) និង ០១០ ២២២ ០៦២ (លោកឆៃយ៉ា) ឬទាក់ទងទៅកាន់លេខទូរស័ព្ទការិយាល័យ ០១២ ៩០១ ៩១១។
អំពីមជ្ឈមណ្ឌល Porsche ភ្នំពេញ
ដោយមានទីតាំង ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង និងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី មជ្ឈមណ្ឌល Porsche ភ្នំពេញ គឺជាហាងថ្មី និងទំនើបបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌល Porsche ភ្នំពេញ មានបន្ទប់តាំងបង្ហាញរថយន្តថ្មីទំហំ ៥០០ ម៉ែត្រការ៉េដ៏គួរឲ្យចាប់អារម្មណ៍ និងទីតាំងផ្តល់សេវាក្រោយការលក់។ មជ្ឈមណ្ឌល Porsche ភ្នំពេញ បម្រើការជាទីតាំងផ្តល់សេវាច្រើនមុខ ដែលមានចាប់ពីការលក់ សេវាក្រោយការលក់ សម្ភារៈបន្ទាប់បន្សំ (បរិក្ខារបច្ចេកទេស) ការផ្សព្វផ្សាយលក់រថយន្ត Porsche (ការជ្រើសរើសរបស់អ្នកបើកបរ Porsche) នៅក្នុងកន្លែងតែមួយ ដោយផ្តល់នូវកម្រិតសេវាខ្ពស់ដល់អតិថិជនរបស់ Porsche នៅក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌល Porsche ភ្នំពេញ ក៏ផ្តល់នូវម៉ូដែល Porsche ទាំងអស់ រួមទាំងការធ្វើឲមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់ម៉ូដែល Porsche នីមួយៗផងដែរ។