[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda នឹងចូលរួមពិរព័ណ៍រថយន្ត Tokyo Auto Salon ឆ្នាំ ២០២៣ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣ ជាមួយនឹងរថយន្តជាច្រើនប្រភេទនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
មិនត្រឹមតែប៉ុណ្ណោះ Honda នឹងដាក់បង្ហាញគំរូរថយន្តចំនួន ២ ម៉ូដែលជាលើកដំបូងគឺ CIVIC e:HEV SPORTS ACCESSORY CONCEPT និង ZR-V e:HEV SPORTS ACCESSORY CONCEPT នឹងគោលដៅដាក់បង្ហាញនៅឆ្នាំ ២០២៤។
សម្រាប់គំរូ Civic Sports e:HEV” បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ដែលបានអភិវឌ្ឍថ្មី និងរួមបញ្ចូលជាមួយម៉ាស៊ីនកូនកាត់ hybrid កម្រិតខ្ពស់ផ្អែកលើរថយន្ត Civic និង ZR-V ដែលមានការបើកបរដ៏ទាក់ទាញ ។ សម្រាប់ CIVIC e:HEV SPORTS ACCESSORY CONCEPT វាសង្កត់ធ្ងន់ទៅលើភាពស្ព័រ ជាមួយនឹងគ្រឿងបន្ថែមបែបស្ព័រក្រោមប្រធានបទ “FEEL SPORTS” រូបរាងដ៏គួរឲ្យទំនើបរ និងការបើកបរកាន់តែសប្បាយ។
ខណៈគំរូ ZR-V e:HEV SPORTS ទទួលបានគំនិតនៃការរចនាបែប “Emotional Urban Sports” ក្រោមកញ្ចប់ MUGEN package ធ្វើឲ្យរូបរាងកាន់តែប្រណិត ជាមួយនឹងការតុបតែងបែបលក្ខណៈគ្រួសារ រួមទាំងការរចនាឡើងវិញនៅប៉ាពាមុខថ្មីដែលមានលក្ខណៈបែបស្ព័រទៅលើ កាងខាងមុខ កាងចំហៀង កាងខាងក្រោយថ្មីទាំងអស់ និងចង្កៀងក្រោយកពណ៌ខ្មៅ៕