ចេញតម្រុយថា Ford F-150 ប្រភេទអគ្គិសនីអាចមានប្រើម៉ូទ័ររហូតដល់ ៤

ប៉ាតង់​ដែល​ចុះ​កម្មសិទ្ធិ​បញ្ញា​ដោយ​ក្រុមហ៊ុន Ford បាន​លេច​ចេញ​លើ​​អនឡាញ​ប្រទះ​ឃើញ​ដោយ​វិបសាយ​ Mach-E Club ដែល​មាន​រៀប​រាប់​អំពី​គ្រោង​ឆ្អឹង​ដែល​រថយន្ត​ភីកអាប់ Ford F-150 ប្រភេទ​អគ្គិសនី​អាច​នឹង​ប្រើ ហើយ​មាន​ប្រភេទ​ប្រើ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បួន​កំពុង​ស្ថិត​ក្រោម​ការ​ផលិត។

រូប​គំនូរ​ដែល​បាន​បញ្ចូល​ក្នុង​ប៉ាតង់​ដែល​ចុះ​បញ្ជី​ជា​មួយ​ការិយាល័យ​ប៉ាតង់​និង​កម្មសិទ្ធិ​បញ្ញា​​នៅ​អាមេរិក​ បាន​បង្ហាញ​អំពី​រថយន្ត​ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ គឺ​មួយ​នៅ​មុខ និង​មួយ​ទៀត​នៅ​ក្រោយ។ យ៉ាងណាក្ដី​ប៉ាតង់​បាន​រៀប​រាប់​​អំពី​​ភាព​អាច​ទៅ​រួច​នៃ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ ​​ដែល​អាច​​ផ្ដល់​ថាមពល​ដល់​កង់​នីមួយៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បាន​បង្ហាញ​អំពី​គម្រោង​ការ​ផលិត​រថយន្ត​ F-150 ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​កាល​ពី​ដើម​ឆ្នាំ ២០១៩។ រថយន្ត​ប្រភេទ​នេះ​អាច​នឹង​ប្រកាស​ចេញ​លឿន​បំផុត​នៅ​​ឆ្នាំ ២០២១។ នេះ​បើ​តាម​ការ​បង្ហាញ​របស់​លោក Ted Cannis ថ្នាក់​ដឹក​នាំ​មួយ​រូប​របស់​ Ford ដែល​បាន​លើក​ឡើង​កាល​ពី​ខែ​កញ្ញា៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម