ចេញហើយ​! Cybertruck ទី២ សាកម្តងរត់ដល់់ ១ពាន់គីឡូម៉ែត្រ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ ជាង

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan Nevo E07 ប្រភេទរថយន្ត SUV ជាមួយតម្លៃលក់ចាប់ពី ៣៥ ១០០ ដុល្លារ ដល់ ៤៤ ៩០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan SDA platform មានប្រវែងតួខ្លួនសរុប ៥ ០៤៥ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៨ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD ទំហំ ៣៣៨ សេះ និង ២៥២ សេះ

គួរបញ្ជាក់ផងថា រថយន្តនេះ អាចបើកបរបានចម្ងាយចាប់ពី ៥៥១ ទៅ ១ ០០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ៣៦៥ គីឡូម៉ែត្រ ដោយចំណាយពេលសាកត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។

លើសពីនេះទៅទៀត រថយន្តនេះ​​ ក៏ផ្តល់ជូននូវជម្រើស EREV ផងដែរ ដែលធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ រួមជាមួយនឹងជម្រើសម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣១០សេះ និង ១៧៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៨៥ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយរចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២០ ដល់ ២១ អ៊ីញ និងគ្លប់ខាងក្រោយដ៏ធំអាចបើកបិទដូចជារថយន្តភីកអាប់។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បញ្ជា Touchscreen ទំហំ ១៥,៤ អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ​ ២៨អ៊ីញ ប្រព័ន្ធសម្លេង ១៨​ ចំនុច មុខងារកៅអីផ្សេងៗជាច្រើន និងអំពូលបំភ្លឺ ambient lighting ចំនួន ២៥៦ពណ៌ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម