ចេញហើយ! Kia Sportage អាប់ឌែតថ្មី រូបរាងអំណាចមិនធម្មតា ឯតម្លៃខ្ទង់ ២មុឺនដុល្លារ មានជម្រើសម៉ាសុីនចំនួន៣

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Kia បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Kia Sportage អាប់ឌែតថ្មី ផ្តល់ជូនចំនួន ៤ជម្រើស រួមមាន Prestige, Noblesse, Signature និង X-Line ជាមួយតម្លៃលក់ចាប់ពី ២១ ០០០ ដុល្លារ ដល់ ៣០ ៣០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។

រថយន្តនេះ ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៧៨ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៨វគ្គ។
  • ម៉ាសុីន Hybrid ចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ២២០ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៦វគ្គ។
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៤៤ សេះ និងកម្លាំងរមួល ១៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូចំនួន ៦វគ្គ។

ក្នុងនោះ រថយន្តនេះ ផ្តល់ជូនទាំងជម្រើសប្រព័ន្ធបើកបរប៉ុង ១ FWD និងប៉ុង ២ AWD (អាស្រ័យលើ Option)។

សម្រាប់ការរចនាផ្នែកខាងក្រៅ ត្រូវបានរចនារូបរាងថ្មីទាំងស្រុងនៅផ្នែកខាងមុុខ ដោយបានតុបតែងជាមួយប៉ាណាមុខពណ៌ខ្មៅទំហំធំ អបសងខាងដោយចង្កៀងមុខ LED រាងអក្សរ T រចនាបែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៩អ៊ីញ និងដៃទ្វារប្រភេទ Flush-door ខណៈផ្នែកខាងក្រោយវិញទទួលបានការអាប់ឌែតថ្មីតិចតួច ជាមួយនឹងងចង្កៀងក្រោយ LED រាងអក្សរ C ។

ចំពោះនៅខាងផ្នែកក្នុងកាប៊ីនវិញ ត្រូវបានអាប់ឌែតថ្មីទៅលើផ្នែកតាប៊្លូ ដោយបំពាក់ដោយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាការអាប់ឌែតថ្មីទៅលើកុងសូលកណ្តាល ព្រមទាំងទទួលបានពណ៌ថ្មី ប្រព័ន្ធមុខងារកម្មវិធីថ្មី Google Street View និងអាប់ឌែតថ្មីទៅលើប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់របស់ខ្លួនដោយទទួលបាននូវប្រព័ន្ធ cruise-based cruise control ថ្មីដែលអាចលៃតម្រូវល្បឿនទៅតាមភាពជាក់ស្តែងនៅក្នុងការបើកបរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម