ចំនួនលក់ឡាននៅចិនធ្លាក់ចុះ ១៨% ដោយសារវីរុសកូរ៉ូណា ហើយអាចធ្លាក់ចុះជាងនេះទៀត

ទីផ្សារលក់រថយន្តចិនបានចាប់ផ្តើមទទួលរងផងប៉ះពាល់ ដោយសារតែវីរុសកូរ៉ូណា ខណៈចំនួនលក់នៃរថយន្តក្នុងស្រុកបានធ្លាក់ចុះខ្លាំង។

យោងតាមសមាគមន៍ China’s Association of Automobile Manufacturers បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តធំៗនៅប្រទេសចិន លក់រថយន្តមិនបាន ២លានគ្រឿងផងនៅទូទាំងប្រទេស កាលពីខែមុន ធ្លាក់ចុះ ១៨% បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមាគមន៍ខាងលើបានអះអាងថា វីរុសកូរ៉ូណា គឺជាមូលហេតុដ៏សំខាន់មួយនៃការធ្លាក់ចុះចំនួនលក់ ក្នុងខែមករា ហើយព្រមានថាចំនួនលក់អាចនឹងធ្លាក់ចុះខ្លាំងជាងនេះទៀត ក្នុងខែកុម្ភៈ។

គួររំលឹកឲ្យដឹងថា រោងចក្រផលិតរថយន្តធំៗជាច្រើននៅទូទាំងប្រទេសចិន បាននាំគ្នាបិទទ្វារបណ្តោះអាសន្ន ក្នុងមួយរយៈពេលចុងក្រោយនេះ ដោយសារតែវីរុសកូរ៉ូណា ខណៈខ្លះបានបើកទ្វារវិញ ប៉ុន្តែមិនធ្វើការពេញម៉ោងដូចមុនឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម