តម្លៃឡានមួយទឹកនៅអឺរ៉ុប ហក់ឡើងជាងឆ្នាំមុនជិត ២០ភាគរយ

យោងតាមការវិភាគពីគេហទំព័រ AutoScout24 ដែលជាផ្នែកមួយនៃវិភាគតម្លៃរថយន្តមួយទឹកបានបង្ហាញថានៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២១ អតិថិជនដែលទិញរថយន្តមួយទឹកបានចំណាយប្រាក់ជាមធ្យមជាង ១៨% ដែលវាជាចំនួនមួយច្រើនជាងដែលពួកគេបានចំណាយនៅក្នុងឆ្នាំ ២០២០ ដែលមានន័យថាត្រូវបន្ថែម ៤,២០៧ ដុល្លារ។

ជាមួយតម្លៃនេះ វាបានបណ្តាលមកពីកត្តាមួយចំនួនដែលជាមូលហេតុនៃតម្លៃរថយន្តមួយទឹកនៅអឺរ៉ុបហក់ឡើង ជាក់ស្តែងដូចជាការបណ្តាលមកពីជំងឺរាតត្បាតនៃកូវីដ១៩ ការផ្អាកផលិតកម្មនៅរោងចក្រផលិតរថយន្តមួយចំនួន ដោយសារការប៉ះពាល់ពីជំងឺ និងកង្វះខាតបន្ទះឈីប។ ដែលវាជាកត្តាមួយបានជំរុញឲ្យមានតម្រូវការរថយន្តមួយទឹកកាន់តែច្រើន ដោយមានអ្នកប្រើប្រាស់ជាច្រើនមិនចង់រង់ចាំរថយន្តថ្មី និងងាកទៅរកទីផ្សារមួយទឹកវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងគេ​ហទំព័រអាល្លឺម៉ង់កត់សម្គាល់ថា តម្លៃនៃរថយន្តប្រើប្រាស់រួចគ្រប់ប្រភេទកំពុងកើនឡើង លើសពីនេះតម្លៃនៃរថយន្តអគ្គិសនីបានហក់ឡើងដល់ ៩ភាគរយ ដោយតម្លៃជាមធ្យមចាប់ពី ៣៧,៥៣៨ ដុល្លារ។ ប្រភេទកូនកាត់ Hybrid បានឡើងដល់ ៥ភាគរយ ដោយតម្លៃជាមធ្យម ៣៩,៨៣៨ ដុល្លារ​, ប្រភេទម៉ាស៊ីនសាំងបានកើនឡើង ៩% ជាមធ្យម ២៣,០៤១ ដុល្លារ​ និងប្រភេទម៉ាស៊ូតតម្លៃជាមធ្យម ២៨,២៧០ ដុល្លារ​ កើនឡើង ៨% នៅចុងឆ្នាំ ២០២១ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺរថយន្តប្រើហ្គាសមានតម្លៃថោកជាងមុន ២០ភាគរយ។

ការកើនឡើងតម្លៃក៏ត្រូវបានកត់សម្គាល់ផងដែរសម្រាប់ប្រភេទរថយន្តទាំងអស់ ក្នុងចំណោមនោះម៉ូដែលដែលឡើងខ្លាំងជាងគេគឺម៉ូដែលខ្នាតមធ្យម បានឡើងដល់ ១៤% រថយន្តខ្នាតតូចបានឡើង ១២% ប្រភេទ Compact បានកើនឡើង ១១% និងប្រភេទទំនើបមានតម្លៃថ្លៃជាងមុន ១០% ខណៈតម្លៃរថយន្តប្រភេទ SUV និង រថយន្តស្ព័រក៏បានកើនឡើង ៨% ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម