ច្បាស់ហើយ! Ford Mustang ឆ្នាំ ២០២៤ នឹងបង្ហាញតម្លៃនៅសប្តាហ៍ក្រោយ ហើយទទួលការកក់នៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Mustang ស៊េរីឆ្នាំ ២០២៤ ជាមួយនឹងតម្លៃលក់គ្រោងបញ្ចេញនៅសប្តាហ៍ក្រោយ ហើយការបើកទទួលការកក់នៅថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២៣ ។

គួរឲ្យដឹងថា រថយន្ត Mustang ដែល​បាន​រចនា​ឡើង​វិញ​បានបង្ហាញ​ពី​ការ​ពេញ​និយម ហើយ​រថយន្ត Mustang GT ស៊េរីឆ្នាំ ២០២៤ ដំបូង​ត្រូវ​បាន​លក់​ក្នុង​តម្លៃរហូតដល់ទៅ ៤៩០ ០០០ ដុល្លារកាលពីចុងឆ្នាំនេះ ​ប៉ុន្តែម៉ូដែលធម្មតានឹងមកដល់រដូវក្តៅនេះហើយមានតម្លៃសមរម្យជាងដែលមានតម្លៃចាប់ពី ២៧ ៧៧០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីការរចនាម៉ូដថ្មីទាំងស្រុង រថយន្ត Mustang ស៊េរីឆ្នាំ ២០២៤ មានការកែលម្អផ្នែកខាងក្នុងជាមួយនឹងគ្រឿងបរិក្ខាគុណភាពខ្ពស់ ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៤ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៊ីញជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន​ ៣១៥ សេះ និងកម្លាំងរមួល ៤៧៤ ញ៉ុតុនម៉ែត្រ ។

លើសពីនេះ អតិថិជនក៏នឹងអាចទទួលបានម៉ាស៊ីន Coyote ចំណុះ ៥,០ លីត្រ V8 ជំនាន់ទី ៤ ដែលមានកម្លាំង ៤៨០ សេះ និងកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រ ខណះប្រព័ន្ធ active valve exhaust system ​ជួយ​បង្កើន​កម្លាំង​ដល់ ៤៨៦ សេះ និងកម្លាំងរមួល ៥៦៦ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ Ford ក៏ផ្តល់ជូននៅម៉ូដែល Dark Horse variant ជំនួសម៉ូដែល Mach 1 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម