ច្បាស់ហើយ! ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែនេះហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser ថ្មី របស់ភីកអាប់ Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ដែលបង្ហាញពីទម្រង់ចំហៀង ហើយក្រុមហ៊ុនផលិតរថយន្តបញ្ជាក់ថា Toyota Tacoma ជំនាន់ថ្មីនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៩ ខែឧសភាឆ្នាំនេះ។

តាមរូបភាព teaser គឺពិបាកក្នុងការប្រាប់អំពីការរចនាភីកអាប់នេះ ប៉ុន្តែយ៉ាងហោចណាស់យើងឃើញរូបរាងជាមូលដ្ឋានមួយចំនួន ដោយនៅផ្នែកខាងមុខ មានកាងបញ្ឈរយ៉ាងរ៉ឹងមាំ ក៏ដូចជា​​រូបរាង​អំពូលបំភ្លឺពេលថ្ងៃជាប្រភេទ LED ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេនៅមិនអាចបញ្ជាក់ថាតើ Tacoma ថ្មីនឹងមានទំហំប៉ុនណានោះទេ ប៉ុន្តែភីកអាប់នឹងត្រូវបានគាំទ្រដោយស្ថាបត្យកម្ម TNGA-F platform របស់ក្រុមហ៊ុន Toyota ដែលចែករំលែកជាមួយ Tundra និងបានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធទប់លំនឹងជើងក្រោមផងដែរ ។

បើនិយាយពីម៉ាស៊ីនវិញ គេជឿថា Tacoma ឆ្នាំ ២០២៤ នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤ លីត្រ V6 មានកម្លាំង ២៦៥ សេស  និងជម្រើសម៉ាស៊ីនចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំងដែលបំពាក់ដោយម៉ូទ័រអគ្គិសនី ផលិតកម្លាំបាន ៣៦៦ សេស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម