ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាបាត់ដំបង ផ្លាស់ប្តូរទីតាំងថ្មីហើយ ធំជាងមុន ស្អាតជាងមុន ទំនើបជាងមុន

ទីតាំងថ្មី ធំជាងមុន ទំនើបជាងមុន! សម្រាប់បងប្អូនដែលស្ថិតនៅខេត្តបាត់ដំបង និងខេត្តជិតៗនោះ ពេលនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាបាត់ដំបង បានធ្វើការផ្លាស់ប្តូរទីតាំងថ្មីហើយ ជាមួយទីកន្លែងធំទូលាយ ស្រស់ស្អាត និងទំនើបជាងមុខផងដែរ ដើម្បីបំពេញនូវតម្រូវការ ព្រមទាំងផ្តល់នៅភាពងាយស្រួល ដល់អតិថិជនដែលតែងតែជឿជាក់ទៅកាន់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) នាពេលកន្លងមក។

អគារថ្មីនេះមានទីតាំងថ្មីស្ថិតនៅ បណ្ដោយផ្លូវជាតិលេខ៥ ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងចាប់ផ្តើមបើកដំណើរចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤ នេះតទៅ ជាមួយនឹងការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សេវាកម្មលក់រថយន្តថ្មី
  • សេវាកម្មបង់រំលស់

  • សេវាកម្មផ្លាស់ប្តូររថយន្តចាស់យករថយន្តថ្មី

  • សេវាកម្មជួសជុលទូទៅ

គួរបញ្ជាក់ផងដែរថា អតិថិជនទាំងអស់អាចរកទិញរថយន្តថ្មី នាំចូលផ្លូវការនៅក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សាខាខេត្តបាត់ដំបងជាច្រើនជម្រើសដូចជារថយន្តតូយ៉ូតា Wigo, Riaze, Veloz, Yaris Cross, Yaris Cross HEV, Corolla Cross, Corolla Cross HEV, Toyota Hilux Revo, Fortuner, Land Cruiser, Land Cruiser GS-Sport ស៊េរីថ្មីចុងក្រោយ ផងដែរ។

ក្រុមការងារទាំងអស់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាបាត់ដំបង បានត្រៀមរង់ចាំបម្រើ និងប្រឹក្សាយោបល់រាល់ចម្ងល់របស់បងប្អូនរួចរាល់ហើយ កុំភ្លេចមកទទួលសេវាកម្មរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) នៅទីតាំងថ្មី អគារថ្មីនេះ ដោយស្នាមញញឹម។ សម្រាប់ព័ត៌មានបន្ថែម ឬបងប្អូនចង់សាកសួរអ្វីបន្ថែម បងប្អូនអាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 017 333 241 / 017 333 441 ឬតាមរយៈផែនទីទីតាំង https://bit.ly/4b6IVw9

ផ្ទាំងផ្សាយពាណិជ្ជកម្ម