ច្បាស់ហើយ! ឡានកៅអីបីជួរ Mazda CX-80 នឹងមានលក់នៅអឺរ៉ុប

[ទីផ្សារបរទេស] ក្រោយពីបានប្រកាសចេញរថយន្ត CX-60 លើទឹកដីអឺរ៉ុបរួចមក ក្រុមហ៊ុន Mazda បានប្រកាសថារថយន្តកៅអីបីជួរ CX-80 នឹងក្លាយជាម៉ូដែលបន្ទាប់សម្រាប់ទីផ្សារអឺរ៉ុប ដែលអាចចេញលក់នៅអំឡុងឆ្នាំ២០២៣។

លក្ខណៈបច្ចេកទេសនៃ CX-80 នៅមិនទាន់បានបង្ហាញចេញនៅឡើយទេ ប៉ុន្តែវាទំនងជាស្រដៀងនឹងរថយន្ត CX-60 ដែរ ដោយខុសគ្នាតែទំហំប៉ុណ្ណោះ។ CX-60 គឺជារថយន្តដែលប្រើគ្រោងឆ្អឹងបើកបរ RWD និងជារថយន្ត Mazda ដំបូងដែលប្រើម៉ាស៊ីន ៦ស៊ីឡាំង ប្រភេទ Inline។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

CX-80 អាចនឹងប្រើម៉ាស៊ីនដូចគ្នា និងមានជម្រើសរវាងប្រព័ន្ធបើកបរប៉ុងក្រោយ និងប៉ុងពីរ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ។

គួរដឹងថារថយន្ត CX-60 និង CX-90 មិនមានគម្រោងលក់នៅអាមេរិកខាងជើងនោះទេ ប៉ុន្តែ Mazda គ្រោងនាំយកម៉ូដែល CX-70 និង CX-90 លក់នៅអាមេរិកខាងជើងជំនួសវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម