ការប្រកួតប្រជែងរថយន្តភីកអាប់អគ្គិសនីកំពុងឡើងកម្តៅខណៈដែល GMC បានបញ្ចេញវីដេអូខ្លីៗដំបូងរបស់រថយន្តប្រើអគ្គិសនី Sierra Denali EV ដោយគ្រោងនឹងដាក់បង្ហាញនៅឆ្នាំក្រោយ រថយន្តភីកអាប់ប្រណិតអគ្គិសនីនឹងមានការរចនាប្លែកពីគេ ដែលមានលក្ខណៈដូចគ្នាតិចតួចជាមួយការវិវឌ្ឍន៍ថ្មីរបស់រថយន្ត Sierra ស៊េរីឆ្នាំ ២០២២។
ផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដែលព័ទ្ធអមជុំវិញដោយអំពូលបំភ្លឺ LED និងឡូហ្គូ GMC នៅចំកណ្តាល យ៉ាងទាន់សម័យ ក្រៅពីភ្លើង យើងអាចមើលឃើញប្រព័ន្ធ aerodynamic នៅខាងមុខមានលក្ខណៈជា angular accents ផងដែរ។
ខណៈពេលព័ត៌មានកំពុងតែរក្សាទុកបានយ៉ាងជិត ដោយក្រុមហ៊ុននេះគ្រាន់តែបាននិយាយថា Sierra Denali អគ្គិសនីទាំងអស់នឹងវិវឌ្ឍបន្ថែមទៀតនូវបច្ចេកវិទ្យា សមត្ថភាព និងការច្នៃប្រឌិតពិសេសដែលអ្នករំពឹងទុកទៅលើ GMC ខណៈម៉ូដែលនេះនឹងប្រើជាមួយគ្រោងឆ្អឹង Ultium platform ហើយត្រូវបានផលិតឡើងជាមួយនឹង GMC Hummer EV នៅ Factory Zero ។
មិនមានពាក្យបញ្ជាក់ពីលក្ខណៈជាក់លាក់នោះទេ ប៉ុន្តែរថយន្ត Hummer ប្រហែលជាមានតម្រុយខ្លះៗ ដោយរថយន្តភីកអាប់នេះនឹងត្រូវបាននូវជម្រើសប្រភេទម៉ូទ័រចំនួន ២ (dual-motor) និងម៉ូទ័រ៣ (tri-motor) ដែលមានកម្លាំង ៦២៥ សេះ, ៨៣០ សេះ និង ១០០០ សេះ អាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រ៕