[បរទេស] ក្រុមហ៊ុនផលិតរថយន្តលំដាប់អភិជន Rolls-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Rolls-Royce Phantom Dragon ផលិតតែមួយគ្រឿងប៉ុណ្ណោះ ដែលត្រូវបានបញ្ជាទិញដោយអតិថិជនចិន ដើម្បីអបអរឆ្នាំនាគ ខណៈតម្លៃមិនត្រូវបានបង្ហាញទេ ។
ចំណុចលេចធ្លោរបស់ម៉ូដែលនេះ គឺផ្ទៃតាឡូត្រូវបានច្នៃចេញពីឈើ ៤ប្រភេទផ្សេងគ្នា ដោយពណ៌នាអំពីសត្វនាគ ២ រុំព័ទ្ធក្នុងពពកដែលជាការគូសដោយដៃ ។ លើសពីនេះ ក៏បានបំពាក់ Starlight នៅពិដានដំបូល មានឌីស្សាញនៅរូបនាគចំនួន ពណ៌ក្រហម និងមួយទៀតជាពណ៌សផងដែរ ។
សម្រាប់ការឌីស្សាញនៅផ្នែកងក្រៅវិញមិនមានការផ្លាស់ប្តូរច្រើនពីម៉ូដែលដើមនោះទេ ប៉ុន្តែត្រូវបានរតុបតែងតែជាពណ៌ខ្មៅ Iced Diamond Black ។ មិនត្រឹមតែប៉ុណ្ណោះ នៅផ្នែកខាងក្នុង ត្រូវបានស្រោបដោយស្បែកពណ៌ក្រហម Ardent Red ទៅលើកៅអីខាងមុខ, តាឡូ, ដៃចង្កូត និងបន្ទះទ្វារ ហើយឈ្មោះរបស់ម្ចាស់ត្រូវបានប៉ាក់នៅលើកៅអីជាទំរង់រអក្សរផ្ចង់ចិនបុរាណ។
ជាមួយគ្នានេះ លោក Shuai Feng ម្ចាស់រថយន្តនេះ បាននិយាយថា “គោលដៅរបស់យើងសម្រាប់គម្រោងនេះគឺដើម្បីបង្ហាញពីនិមិត្តសញ្ញាដ៏គួរឱ្យគោរពបំផុតរបស់ប្រទេសចិន និងរូបតំណាងផ្ទាល់ខ្លួនរបស់អតិថិជនដែលមានឥទ្ធិពលដោយការគោរព ខណៈពេលដែលក៏រួមបញ្ចូលការសរសេរដោយដៃការរចនារបស់ Rolls-Royce ផងដែរ” ៕