ញាក់សាច់! ឡានអគ្គិសនីសុទ្ធប្រភេទ SUV របស់ Xiaomi លក់បាន ២០ម៉ឺនគ្រឿង ត្រឹមពេល ៣នាទី

[បរទេស] ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសថា ក្រុមហ៊ុនលក់រថយន្តអគ្គិសនីសុទ្ធម៉ូដែល Xiaomi YU7 ប្រភេទ SUV បានចំនួនដល់ទៅ ២០០ ០០០ គ្រឿង ត្រឹមរយៈពេល ៣ នាទីប៉ុណ្ណោះ បន្ទាប់ប្រកាសដាក់លក់ជាផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ។

Xiaomi YU7 ផ្តល់នៅជម្រើសថាមពលចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបបានដល់ ៣១៥ សេះ និងកម្លាំងរមួល ៥២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៦,៣ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៨៣០ គីឡូម៉ែត្រ សម្រាប់ម៉ូដែល standard មានតម្លៃលក់ ៣៥ ០០០ ដុល្លារ
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបបានដល់ ៤៨៩ សេះ និងកម្លាំងរមួល ៥២៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៦,៣ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៧០ គីឡូម៉ែត្រ សម្រាប់ម៉ូដែល Pro មានតម្លៃលក់ ៣៨ ៧០០ ដុល្លារ
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុបបានដល់ ៦៨១ សេះ និងកម្លាំងរមួល ៨៦៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០១,៧ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៧៦០ គីឡូម៉ែត្រ សម្រាប់ម៉ូដែល Max មានតម្លៃលក់ ៤៥ ៦០០ ដុល្លារ ។ ទាំង ៣ នេះ គាំទ្រដោយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 800V high-voltage អាចសាកថ្មបានពី ១០-៨០% ប្រើពេល ១២នាទីប៉ុណ្ណោះ ។

សម្រាប់ Xiaomi YU7 ក៏បានបំពាក់ជាមួយប្រព័ន្ធចាប់សញ្ញា LiDAR នៅលើដំបូលខាងមុខ ដែលជំនួយទៅដល់ប្រព័ន្ធសុវត្ថិភាព រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម