
[បរទេស] យោងតាមការសិក្សាមួយចេញពីគេហំព័រ Recurrent បានរកឃើញថា រថយន្តអគ្គិសនីសុទ្ធ EV ជាមធ្យមបានបាត់បង់ចម្ងាយនៃបើកបរដល់ទៅ ២០% ពីចម្ងាយសរុប នៅពេលបើកបរក្នុងអាកាសធាត់ត្រជាក់ខ្លាំងធ្លាក់ចុះដល់ -០ អង្សា ។
ក្នុងនោះគេហទំព័រនេះ បានសិក្សាទៅលើរថយន្តជាង ១៨ ០០០ គ្រឿង ក្នុងចំនោម ២០ ម៉ូដែល ដែលពេញនិយមនៅក្នុងសហរដ្ឋអាមេរិក ក្នុងនោះ រថយន្ត Tesla Model X ដំណើរការបានល្អបំផុត ដោយរក្សាបានចម្ងាយបើកបរ ៨៩% និង Tesla Model S រក្សាបាននៅ ៨៨% នៃចម្ងាយបើកបរសរុប ។
លើសពីនេះគូប្រជែងខ្លាំងផ្សេងទៀតរួមមាន Audi e-tron និង Tesla Model 3 ទាំងពីរម៉ូដែលនេះអាចរក្សាបានចម្ងាយបើកបរ ៨៧%, Tesla Model Y រក្សាបាន ៨៦%,Hyundai Ioniq 5 រក្សាបាន ៨៥% និង Hyundai Kona ក៏រក្សាបាន ៨៤% ។
គួរបញ្ជាក់ផងដែរថា រថយន្តអគ្គិសនីសុទ្ធចំនួន ១១ម៉ូដែល ក្នុងចំណោម ១៣ម៉ូដែល ដែលអាចបើកបរបានល្អបំផុតនៅក្នុងអាកាសធាតុត្រជាក់ខ្លាំង សុទ្ធតែត្រូវបានបំពាក់ដោយម៉ាស៊ីនកាត់បន្ថយកំដៅ heat-pumps ដែលដំណើរការបានយ៉ាងល្អប្រសើរ ជាងរថយន្ត ៩ម៉ូដែលផ្សេងទៀតដែលមានមិនមាន ៕