ស្ថាប័ន EPA របស់អាមេរិកបានបង្ហាញចេញតួលេខផ្លូវការសម្រាប់រថយន្ត Kia EV6 ទាំងបីប្រភេទ ដែលជាប្រភេទសម្រាប់ដាក់លក់លើទីផ្សារសហរដ្ឋអាមេរិក។
ក្នុងនោះ Kia EV6 Standard Range RWD ដែលមានអាគុយទំហំ ៥៨kWh និងម៉ូទ័រអគ្គិសនីមួយ អាចបើកបរបានចម្ងាយដល់ ៣៧៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ ដែលនេះគឺជាតួលេខគួបផ្សំរវាងការបើកបរក្នុងក្រុង និងការបើកលើផ្លូវលាតផងដែរ។
ដោយឡែក Kia EV6 Long Range RWD ដែលមានអាគុយ ៧៧,៤kWh អាចបើកបរបានចម្ងាយដល់ ៤៩៩គីឡូម៉ែត្រ ដែលលើសពីតួលេខប៉ាន់ស្មានដែលមានចំនួន ៤៨០គីឡូម៉ែត្រ។ ចុងក្រោយ Kia EV6 Long Range AWD ដែលមានអាគុយ ៧៧,៤kWh ដូចគ្នា និងមានម៉ូទ័រអគ្គិសនីពីរ អាចបើកបរបានចម្ងាយប្រមាណ ៤៤១គីឡូម៉ែត្រ។
កម្រិតប្រើប្រាស់ថាមពលនេះឃើញថា Kia EV6 មានលទ្ធផលល្អប្រសើរជាងរថយន្ត Hyundai Ioniq 5 ដែលនេះក៏ដោយសារតែ EV6 បានប្រើរចនាបថបែបជ្រែកខ្យល់បានល្អប្រសើរជាង៕