បងប្អូនប្រហែលជាធ្លាប់លឺ ឬធ្លាប់បានឃើញនៅលើដងផ្លូវដូចជារថយន្តថតជាមួយការបើកគម្របម៉ាស៊ីនចោលដើម្បីឲ្យម៉ាស៊ីនឆាប់ត្រជាក់ ឬម៉ាស៊ីនក្តៅខ្លាំងបន្ទាប់ពីមានការបើកបរផ្លូវឆ្ងាយ ។ តើនៅក្នុងករណីនេះ គួរបើកគម្របម៉ាស៊ីនដើម្បីជួយម៉ាស៊ីនត្រជាក់ឬអត់?
ជាការពិតណាស់ ការបើកកម្របម៉ាស៊ីនក្រោយបិទម៉ាស៊ីនពិតជាអាចជួយកាត់បន្ថយកម្ដៅនៅពេលយើងបើកបរក្នុងពេលយូរ ឬផ្លូវឆ្ងាយ ដែលធ្វើឲ្យកំដៅរបស់ម៉ាស៊ីនតែងតែកើនឡើងក្តៅនៅម៉ាស៊ីនធ្វើការ ដូច្នេះ ការបើកគម្របម៉ាស៊ីនឲ្យចំហនឹងធ្វើឲ្យកម្តៅម៉ាស៊ីនថយចុះយ៉ាងឆាប់រហ័ស ។
ទោះយ៉ាងណាក៏ដោយ ការធ្វើបែបដើម្បីធ្វើឲ្យម៉ាស៊ីនត្រជាក់គឺមិនចាំបាច់ទេ ដោយសារតែរថយន្តគឺបានភ្ជាប់មួយជាមួយប្រព័ន្ធជួយឲ្យម៉ាស៊ីនត្រជាក់ ឬហៅថា air cooling system ដែលជួយរក្សាសីតុណ្ហភាពម៉ាស៊ីនបានត្រឹមត្រូវគ្រប់ពេលវេលា ជាពិសេសបើកបរផ្លូវឆ្ងាយ។ វានឹងមានខ្យល់ចរាចរដើម្បីជួយឱ្យម៉ាស៊ីនឆាប់ត្រជាក់ លើកលែងតែរថយន្តមួយចំនួនដែលមានបញ្ហាប្រព័ន្ធនេះប៉ុណ្ណោះ ដែលតម្រូវឲ្យបើកគម្រប់ម៉ាស៊ីនដើម្បីឲ្យម៉ាស៊ីនឆាប់ត្រជាក់ ។ ដូច្នេះ យើងមិនចាំបាច់បើកគម្របម៉ាស៊ីនដើម្បីធ្វើឲ្យម៉ាស៊ីនឆាប់ចុះកំដៅទៀតនោះទេ ៕