Mazda CX-60 ២០២៣ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ សម្រាប់ទីផ្សារប្រទេសអូស្រ្តាលី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅអូស្រ្តាលីគ្រោងនឹងដាក់បង្ហាញចេញនៅរថយន្ត Mazda CX-60 ស៊េរីឆ្នាំ ២០២៣ ក្នុងពេលឆាប់ៗនេះ ដែលវានឹងត្រូវបានផ្តល់ជូននៅម៉ាស៊ីនកូនកាត់ Hybrid ផ្តាច់មុខសម្រាប់ទីផ្សារប្រទេសអូស្រ្តាលី។

សម្រាប់អតិថិជនក្នុងប្រទេសអូស្ត្រាលីនឹងមានជម្រើសម៉ាស៊ីនចំនួច ៣ ដើម្បីជ្រើសរើសដោយម៉ូដែលខ្ពស់បំផុតប្រើប្រាស់នៅម៉ាស៊ីនចំណុះ ២,៥ លីត្រ Skyactive-G ទំហំ ៤ ស៊ីឡាំង ដែលដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេះ និងអាគុយលីចូម (lithium-ion) ទំហំ ១៧,៨ គីឡូវ៉ាត់ម៉ោង អាចកម្លាំងកម្លាំងសរុប ៣២៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ម៉ាស៊ីន ៦ ស៊ីឡាំងនឹងត្រូវបានផ្តល់ជូនផងដែរ។ ទី១ គឺម៉ាស៊ីនចំណុះ ៣,៣ លីត្រ e-SkyactiveD turbodiesel  ជាមួយនឹងប្រព័ន្ធ  48-volt mild-hybrid មានកម្លាំង ២៥១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ។ Mazda ក៏នឹងផ្តល់ជូននៅម៉ាស៊ីនសាំងចំណុះ​ ៣,៣ លីត្រ turbocharged ទំហំ​ ៦ ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៨០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនទាំង ៣ នេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់។

រថយន្ត Mazda CX60 ​មានលក់​ក្នុង​ប្រទេស​អូស្ត្រាលី​ជា ៣ ប្រភេទគឺ Evolve, GT និង Azami នឹងភ្ជាប់មកជាមួយលក្ខណៈពិសេសស្តង់ដារដូចជា Apple CarPlay និង Android Auto កន្លែងសាកឥតខ្សែ, ទ្វារខាងក្រោយបិទ-បើកតាមរយៈថាមពលអគ្គិសនី, កញ្ចក់មុខងារក្តោបដោយស្វ័យប្រវត្តិ និងមុខងារការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ និងប្រព័ន្ធ advanced keyless entry កម្រិតខ្ពស់។

ក្រុមហ៊ុន Mazda Australia ក៏បានបញ្ជាក់ផងដែរថា ថាសកង់ដែលមានទំហំចន្លោះពី ១៨ អ៊ីញ និង ២០ អ៊ីញ នឹងត្រូវបានផ្តល់ជូនជាមួយពណ៌សថ្មី ដែលមានឈ្មោះថា Rhodium នឹងត្រូវបានផ្តល់ជូននៅគ្រប់ម៉ូដែលទាំងអស់។

ជាមួយគ្នានេះ នាយកគ្រប់គ្រងក្រុមហ៊ុន Mazda Australia លោក Vinesh Bhindi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “CX-60 តំណាងឲ្យជំពូកថ្មីទាំងមូលសម្រាប់ Mazda និងបង្ហាញពីីស៊េរីដំបូងនៃម៉ាកយីហោ, គ្រោងឆ្អឹងថ្មីទាំងអស់, បច្ចេកវិទ្យាកូនកាត់ plug-in hybrid ពេញលេញ, ប្រព័ន្ធបើកបរ All-wheel drive និងថាមពលម៉ាស៊ីនដែលខ្លាំងក្លាបំផុត”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម