តើអ្នកជឿទេថា ឡានអគ្គិសនីដែលគេជិះដល់ទៅជិត ៤០ម៉ឺនគីឡូម៉ែត្រហើយ ប៉ុន្តែនៅតែកាន់ថ្មបានល្អ?

នេះជារឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់លោក Richard Symons ដែលជាអ្នកផលិតមាតិកាយូធូបដ៏ល្បីម្នាក់នៅចក្រភពអង់គ្លេស ដោយលោកគឺបានទិញនូវរថយន្ត Tesla Model 3 Long Range ស៊េរីឆ្នាំ២០២១ មួយគ្រឿង ដែលមានប្រវត្តិធ្លាប់ជាឡានតាក់ស៊ី ដែលរថយន្តនេះគឺត្រូវបានប្រើប្រាស់រហូតដល់ទៅ ២៤៥,០០០ ម៉ាយល៍ ៣៩៤,០០០ គីឡូម៉ែត្រឯណ្ណោះ

ក្នុងនោះ ដើម្បីដឹងថាឡានចាស់នេះ នៅខ្លាំងកម្រិតណា លោក Richard គឺបានយកឡាននេះទៅបើកបរនៅលើផ្លូវក្នុងចម្ងាយប្រមាណ,៣០០ ម៉ាយល៍ ,០៩០ គីឡូម៉ែត្រ ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីតេស្តស្ទុងសមត្ថភាពរបស់វា។

ជាលទ្ធផល អ្វីដែលគេភ្ញាក់ផ្អើលនោះ បើទោះបីជាឡាននេះធ្លាប់មានប្រវត្តិជាឡានតាក់ស៊ីក៏ដោយ ក៏ប៉ុន្តែវាគឺនៅតែអាចដំណើរការ និងកាន់ថ្មបានល្អ ពោលគឺ នៅក្នុងការធ្វើដំណើរចំនួន ២ពាន់គីឡូម៉ែត្រនេះ ឡាននេះ គឺចំណាយលុយថ្លៃសាកភ្លើងសរុបត្រឹមតែ ៤៨ ផោន ប្រហែល ៦១ ដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា សម្រាប់រថយន្ត Tesla Model 3 Long Range ស៊េរីឆ្នាំ២០២១ មួយគ្រឿងនេះ វាគឺនៅតែបន្តប្រើប្រាស់នូវអាគុយដើម ម៉ូទ័រដើម និងដុំហ្វ្រាំងដើមដដែលចំណែកអាគុយរបស់វាវិញ គឺនៅសល់ភាគរយរហូតដល់ទៅ ៨៩% ឯណ្ណោះ ពោលគឺស្ទើរតែគ្មានធ្លាក់ចុះសមត្ថភាពនោះឡើយ។

សរុបមក រឿងរ៉ាវនេះបានបង្ហាញឱ្យឃើញច្បាស់ថា ឡានអគ្គិសនីមិនត្រឹមតែធន់មាំសម្រាប់ការប្រើប្រាស់រយៈពេលវែងនោះទេ ប៉ុន្តែវាក៏ថែមទាំងជួយសន្សំលុយបានយ៉ាងច្រើនផងដែរ

ទស្សនាវីដេអូ https://www.facebook.com/reel/2153316465522121

ផ្ទាំងផ្សាយពាណិជ្ជកម្ម