តើអ្វីដែលធ្វើឱ្យ Maxus G50 ក្លាយជា MPV ដ៏ពេញនិយមនៅកម្ពុជា?

មនុស្សជាច្រើនត្រូវការរថយន្តដើម្បីធ្វើឲ្យការធ្វើដំណើររបស់ពួកគេកាន់តែងាយស្រួល និងមានផាសុកភាព ជាពិសេសគ្រួសារដែលមានសមាជិកច្រើនចាប់ពី ៨នាក់ឡើងទៅ។ ដូច្នេះរថយន្តប្រភេទ MPV គឺជាជម្រើសដ៏ល្អសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារជាមួយនឹងកន្លែងធំទូលាយ និងកន្លែងអង្គុយចាប់ពី ៧ ឬ ៨ កៅអី។ ពួកវាមានទំហំធំល្អ និងមានភាពទំនើបដូចជា Kia Carnival, Maxus G50, Hyundai H1។ អត្ថប្រយោជន៌សម្រាប់អ្នករួមដំណើរ និងអ្នកបើកបរ គឺមានភាពច្បាស់លាស់ល្អងាយស្រួលមើលឃើញផ្លូវ ដោយសារមានកៅអីអង្គុយមានភាពខ្ពស់, ការរចនានៃផ្ទៃខាងក្នុងធំទូលាយ និងមានផាសុកភាព។ បច្ចុប្បន្ននេះគឺមានរថយន្តប្រភេទ MPV ជាច្រើនដែលនាំចូលមកកម្ពុជា។ ថ្ងៃនេះ យើងមានរថយន្តស៊េរីថ្មីមកបង្ហាញអ្នកទាំងអស់គ្នា នោះគឺរថយន្ត Maxus G50។ ចាំមើលថាតើអ្វីទៅដែលធ្វើអោយ Maxus G50 ក្លាយជារថយន្ត MPV ដែលមានភាពទាក់ទាញ?

Maxus G50 គឺជារថយន្តយីហោថ្មីមួយនៅក្នុង MPV ដែលបាននាំចូលមកប្រទេសកម្ពុជា, ប៉ុន្តែ Maxus G50 មានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន, ចក្រភពអង់គ្លេស, គុយវ៉ែត, បារ៉ែន…។ ដើម្បីបន្ថែមឱ្យរថយន្ត MPV មួយម៉ូឌែលនេះអាចឈានចូលមកទីផ្សារប្រទេសកម្ពុជាបានយ៉ាងល្អ, Maxus G50 ក៏បានរចនាក្លាយជារថយន្តដែលមានទំហំធំទូលាយមួយនៅក្នុងផ្នែកនេះផងដែរ ហើយថែមទាំងបានបំពាក់នូវកៅអីអង្គុយចំនួន៨ ដែលខុសពីរថយន្តដែលជាដៃគូរប្រកួតប្រជែងដទៃទៀតដែលមានត្រឹមតែ ៧កៅអី។ ជាមួយគ្នានោះផងដែរ ចំនុចពិសេសៗខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឱ្យ Maxus G50 ក្លាយជារថយន្ត MPV ដ៏ល្អនិងពេញនិយម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • តម្លៃសមរម្យ: Maxus G50 ធ្វើឱ្យមានភាពទាក់ទាញយ៉ាងខ្លាំងជាមួយនិងតម្លៃដ៏សមរម្យ។ លោកអ្នកអាចក្លាយជាម្ចាស់របស់ MPV ម៉ូឌែលនេះក្នុងតម្លៃចាប់ពី ៣៤ ០០០ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះពិតជាមានការប្រកួតប្រជែង។ សម្រាប់តម្លៃនេះ លោកអ្នកនឹងទទួលបានកាដូរបន្ថែមទៀតដូចជា៖ បិតស្កុតUVការពារកម្តៅ, កម្រាលជើងប្រណិត, ស្លាកលេខ, សេវាកម្មប្ដូរប្រេងម៉ាស៊ីនមួយឆ្នាំ និងជាពិសេសនោះ Maxus G50 ផ្តល់ជូនការធានារយៈពេល ៥ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រផងដែរ។

  • កម្លាំងតួបូ: Maxus G50 បង្កើនកម្លាំងបានខ្លាំងថែមមួយកម្រិតទៀតដោយបន្ថែមនូវម៉ាស៊ីនតួបូ ដែលអាចធ្វើឱ្យវាក្លាយរថយន្ត MPV ដែលមានកម្លាំងខ្លាំងល្អអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ដោយសារវាអាចផ្តល់កម្លាំងរហូតដល់ ១៦៩សេះ និង ២៥០ញ៉ូតុនម៉ែត្រ នៃកម្លាំងរមួលពីម៉ាស៊ីនតួបូចំណុះ ១,៥លីត្រ។ ចំណុចនេះហើយដែលធ្វើឱ្យ Maxus G50 មានកម្លាំងនិងថាមពលគ្រប់គ្រាន់ដើម្បីបង្កើនល្បឿនអោយកាន់តែលឿន និងខ្លាំង ទោះបីជាផ្ទុកអ្នកដំណើរពេញ៨នាក់ក៏ដោយ។

  • កន្លែងអង្គុយមានភាពធំទូលាយ: Maxus G50 គឺជារថយន្តមួយដែលមានភាពធំទូលាយនៅផ្នែកខាងក្នុង។ វាមានប្រវែងបណ្តោយ ៤ ៨២៥មម, ទទឹង ១ ៨២៥មម និងកម្ពស់ ១ ៧៧៨មម ដែលនេះមានន័យថាវាប្រៀបដូចជាមានបន្ទប់មួយនៅក្នុងរថយន្តបន្ថែមទៀត សម្រាប់ដាក់អ្នកអង្គុយបានចាប់ពី៨នាក់ប្រកបដោយផាសុកភាព។ ទាំងនេះហើយដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តលក្ខណៈគ្រួសារ ឬសម្រាប់អ្នកដែលចង់បានរថយន្តសម្រាប់សម្រួលដល់ការធ្វើដំណើរឱ្យកាន់តែងាយស្រួល។

  • ភាពងាយស្រួល និងប្រព័ន្ធសុវត្ថិភាព: ទោះបីជាមានទំហំធំក៏ដោយ Maxus G50 ក៏ត្រូវបានបង្កើតមុខងារសំខាន់ៗដ៏ទំនើបយ៉ាងច្រើននផងដែរ។ ទីមួយគឺការបំពាក់ដោយ ប្រព័ន្ធសោរឆ្លាតវៃ smart key, កាមេរ៉ា ៣៦០ដឺក្រេ និងសេនស័រដែលសម្រួលដល់ការចតរថយន្ត, ឧបករណ៏សាកថ្មទូរសព្ទឥតខ្សែ, ទ្វារឃ្លុបក្រោយអូតូ, កញ្ចក់មើលក្រោយអូតូ, បូមចង្កូតអេឡិចត្រូនិចដែលធ្វើឲ្យ Maxus G50 នឹងប្រែចង្កូតឱ្យរឹងពេលបើកបរល្បឿនលឿន អមជាមួយនឹងមុខងារផ្សេងទៀតរបស់ MPV ដែលធ្វើឱ្យអ្នកបើកបរកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។

ដោយសារតែ Maxus G50 គឺជាប្រភេទរថយន្ត MPV វាក៏ត្រូវបានបំពេញនូវតម្រូវការជាច្រើនដល់ម្ចាស់រថយន្ត ដូចជាលក្ខណៈពិសេសដែលបានរៀបរាប់ខាងលើ រួមបញ្ចូលទាំងតម្លៃសមរម្យ, កន្លែងដាក់ឥវ៉ាន់ធំទូលាយ, កម្លាំងខ្លាំង, ប្រព័ន្ធសុវត្ថិភាពខ្ពស់, និងមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀតដែលម្ចាស់រថយន្តត្រូវការ។ ដូច្នេះហើយ ៤ចំណុចខាងលើគឺជាលក្ខណៈពិសេសដែលធ្វើឲ្យ Maxus G50 ក្លាយជារថយន្ត ដ៏ល្អសម្រាប់ការប្រើប្រាស់ជា លក្ខណៈគ្រួសារ និងការបំពេញការងារអាជីវកម្មនៅកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម