តោះមកមើលសកម្មភាពបើកបរសាកល្បងរថយន្ត Ford Ecosport នៅលើទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូទំាងអស់គ្នា

កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានរៀបចំកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។​

កម្មវិធីនេះបើកទទួលស្វាគមន៍សាធារណៈជនចូលរួមដោយសេរី និងទទួលបានការញុំាអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះអ្នកចូលរួមបើកបរសាកល្បងថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ
  • ទទួលបានបទពិសោធន៍នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ជាមួយអ្នកជំនាញ ឯកទេសរបស់ ក្រុមហ៊ុន Ford
  • យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត
  • យល់ដឹងអំពីបច្ចេកទេសនៃការថែទាំយានយន្ត
  • យល់ដឹងអំពីបច្ចេកវិទ្យា និងអត្ថប្រយោជន៍នៃរថយន្ត Ford Ecosport

កម្មវិធីនេះបែងចែកជា២វគ្គ គឺជាដំបូងមុនពេលបើកបរសាកល្បងអ្នកបើកបរទំាងអស់ត្រូវបានទទូលការបណ្តុះបណ្តាលផ្នែកទ្រឹស្តីយ៉ាងម៉ត់ចត់ពីអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុនហ្វដ

បន្ទាប់មកទទួលបានការបង្ហាត់បង្ហាញ និងបានអនុវត្តន៍ផ្ទាល់ផ្នែកដៃចង្កូតនៅទីលានដែលទាក់ទងទៅនឹង ការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS​ EBD ប្រព័ន្ធទប់លំនឹងសម្រាប់បើកបរលើផ្លូវកោង ឬផ្លូវរអិល និងបញ្ចៀសការក្រឡាប់ ESP ជាដើម។ អ្នកបើកបរទំាងអស់ទទួលបានការបើកបរសាកល្បងស្របទៅតាមស្តង់ដាបច្ចេកទេស និង​ទទួលបានបទពិសោធន៍ពិតនៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស។

ក្នុងកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport នេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត​ ម៉ុង ឫទ្ធី​ និងលោកជំទាវផងដែរ។

លើសពីនេះទៅទៀតភ្ញៀវដែលអញ្ជើញចូលរួមក៏បានទស្សនាសកម្មភាពបើកបររថយន្តនៅលើទីលានប្រណាំង ទទួលទានអាហារសម្រន់រួមទាំងភេសជ្ជះ​ និងការដាក់តំាងបង្ហាញនូវរថយន្ត​ Ford Ecosport ថ្មីទាំង ៧ពណ៍រួមមានស​ ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទំាងទទួលបានការប្រឹក្សាយោបល់អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរយានយាន្ត យ៉ាម៉ាម៉ូតូនេះផ្ទាល់តែម្តង។​

កម្មវិធីនេះ​មិនមែនត្រឹមតែជាកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឪកាសល្អមួយក្នុងការរៀនបន្ថែមទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍បើកបរផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ តោះអញ្ចឹងសូមអញ្ជើញទស្សនានូវបណ្តុំរូបភាព និងវីដេអូនៃកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport ទំាងអស់គ្នា។

សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម