McLaren 765LT ត្រូវបានគេស្គាល់ថាជារថយន្តស្ព័រដ៏ខ្លាំងបំផុតមួយ នៅលើផ្លូវលាតត្រង់។ មិនតែប៉ុណ្ណោះ វាទើបតែបានបង្កើតកំណត់ត្រាថ្មី ដោយប្រើពេលត្រឹមតែ ៩,៣៣វិនាទីប៉ុណ្ណោះ អាចរត់បាន ៤០០ម៉ែត្រ។
ដើម្បីបានដឹងកាន់តែច្បាប់ពីសមត្ថភាពដ៏អស្ចារ្យរបស់វា ថ្មីៗនេះក្រុមហ៊ុន Hennessey Performance បានយករថយន្ត McLaren 765LT ប្រណាំងជាមួយនឹងរថយន្ត McLaren 720S នៅលើផ្លូវលាតត្រង់មួយស្មើ។
គួរឲ្យដឹងថា រថយន្ត McLaren 765LT មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៧៥៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងប្រើប៉ុងមួយវិលកង់ក្រោយ។
ដោយឡែក រថយន្ត McLaren 720S វិញ មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំងដូចគ្នា តែមានកម្លាំងត្រឹមតែ ៧១០សេះប៉ុណ្ណោះ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ដូចគ្នាដែរ៕
ចង់ដឹងថាមួយណាលឿនជាង សូមទស្សនាវីដេអូខាងក្រោម៖